តារាជាច្រើនដួង បង្ហាញវត្តមាន លេចធ្លោក្នុងកម្មវិធីពិសារអាហារសាមគ្គី

269
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ការដើរបង្ហាញម៉ូត និងការប្រគុំតន្រ្តី រាំច្រៀងលក្ខណៈទ្រង់ទ្រាយធំ ត្រូវបាន រំលេចឡើងក្នុងពិធីជប់លៀងជូនបុគ្គលិកក្រុមហ៊ុន បុរី វីអាយភី ដែលជាការជួបជុំរីក រាយ មួយដែលជាលក្ខណៈគ្រួសារតែមួយ។ ក្នុងពិធីនោះគេក៏ឃើញវត្តមានតារាសិល្បៈ ជាច្រើនដួង​ រំលេចខ្លួនស្រស់ស្អាតជាមួយនិងក្បាច់រាំប្លែកៗទៀតផង។

លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអាយភី បានអះអាងថា ដោយសារតែល្បឿនក្នុង ការ លក់ចេញរបស់បុរីវីអាយភី នៅខេត្តកំពត ទទួលបានការគាំទ្រច្រើន ហើយសន្ទុះ ក្នុង ការលក់ចេញក៏លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចបើកគម្រោង ទ្រង់ទ្រាយធំ នៅខេត្តកំពត ដោយមានពិធីជប់លៀងជូនដល់បុគ្គលិក ជាក្រុមការងារ និងអតិថិជន ដើម្បីអោយបងប្អូនបានរាំលេងសប្បាយ និង បានទស្សនាសិល្បៈ ចម្រៀង និង ដើរម៉ូដ ទ្រង់ទ្រាយធំ មិនចាញ់កាលធ្វើសង្ក្រាននៅខេត្តព្រះសីហនុ។ លោកថា ពិធីមួយនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរប្រចាំតំបន់យ៉ាង ច្រើនផងដែរ ដោយលោកបានចាត់ទុកថាពិធី ជប់លៀង អមដោយតារាល្បីៗ កាលពីយប់ នោះ គឺជាការជួបជុំគ្រួសារដ៏ធំរបស់បុរីវីអាយភី ក្រោយយពេលជោគជ័យ លើមុខជំនួញដីធ្លី និងសាងសល់វិស័យអចនទ្រព្យជាលើកដំបូង ក្នុងខេត្តកំពត។

ដោយសារតែមើលឃើញពីសក្កានុពល នៃខេត្តកំពត មានភាពទាក់ទាញ សម្រាប់ ក្រុមអ្នកវិនិយោគច្រើនឡើង នារយៈពេលចុងក្រោយនេះ ចំណែកក្រុមហ៊ុន ក៏មាន ទស្សនៈវិស័យគឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់តែមានការឈានឡើង ដើម្បី ទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង៕

#