តារាថៃ ផេនខេក បង្ហាញវត្តមាន នៅខ្មែរ

302
ចែករម្លែក

ភ្នំពេញ៖ តារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃមួយរួបគឺកញ្ញា ផេនខេក បានមកដល់ កម្ពុជាកាលពីល្ងាច ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ដើម្បី ជួបខ្មែរយើងដែលជាអ្នកគាំទ្រ នាង និងស្គាល់នាងក្នុងខ្សែភាព យន្តរឿងភាគច្រើនដែលចាក់បញ្ចាំងមិនថាក្នុង ប្រទេសនិងតាម កញ្ចក់ទូរទស្សន៍ខ្មែរ។

កញ្ញា ផេនខេក បានមកដល់ខ្មែរលើកនេះបង្ហាញខ្លួនរាក់ទាក់យ៉ាងខ្លាំងណាស់ ជាមួយ អ្នកគាំទ្រខ្មែរ ហើយបានឡើងរាំលេងសប្បាយ ឡើងកក្រើកពេញកម្មវិធីតែម្តង។

ការពិតនាងមកខ្មែរលើកនេះមានគោលបំណងដើម្បីបង្ហាញខ្លួនជាមួយអ្នកគាំទ្រនៅកម្ពុជាដែលស្រលាញ់គាំទ្រនិងចូលរួមសម្ពោធ ផលិតផលថ្មី ម្សៅផាត់មុខ Pansy របស់ជា ផលិតផលរបស់នាងផ្ទាល់ នៅសណ្ឋាគារ សុខា កាលពីយប់ថ្ងៃ០៦ ខែតុលា ឆ្នាំ២០១៩។

នៅលើកនេះ នាងបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលខ្មែរទាំងអ្នកគាំទ្រ និងអ្នករកស៊ីបាន ជឿជាក់លើរូបនាងមិនថាតែ ស្នាដៃក្នុងខ្សែភាពយន្ត សូម្បីតែផលិត ផលគ្រឿងសម្អាង ប្រភេទនេះ ខ្មែរយើងពេញចិត្តព្រមទាំងធ្វើជាតំណាងចែកចាយលក់ ផលិតផលរបស់ នាងទូរទាំងប្រទេស ថែមទាំងទៀត។

សូមបញ្ជាក់ថា តារាថៃរូបនេះបានមកប្រទេសកម្ពុជាដើម្បីសម្ពោធផលិត ផលម្សៅផាត់ មុខ Pansy របស់នាងនោះ ដោយសារតែមាន ក្រុមហ៊ុនខ្មែរមួយឈ្មោះថា “ប៊ីហ្សនេស អេមផាយ” ដែលមានលោក ចន ប្រុស ជាអគ្គនាយកបានសហការគ្នាជាមួយ ក្រុមហ៊ុន តារា សម្តែងថៃ ផេនខេក នាំចូលផលិតផល នេះសម្រាប់ចែកចាយជូន ស្រ្តីខ្មែរនិងអ្នក គាំទ្ររូបនាង៕ ដោយ: បូរិន