តារាពីរដួង ជួយអោយមហាហង្ស ឈានដល់វគ្គ១៦ក្រុម

419
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាពីរដួង ​បានជួយរកពិន្ទុអោយក្រុមមហាហង្ស បានបីពិន្ទុ ក្នុងការប្រកួត ការប្រកួតជ្រើសរើសជើងឯក KMH Champion League ក្នុងពូលC កាលពីថ្ងៃទី ១៤ មីនា ២០១៩ កន្លងទៅ។ តារាសម្តែងទាំងពីរដួង ជាម្ចាស់ចិត្ តរបស់ក្រុម មហាហង្សនោះ គឺ លោក តារាចម្រៀងកូម៉ា និង តារាសម្ដែង លោក សេង នរមង្គល ។

ការជួយរកពិន្ទុរបានបី ពិន្ទុនេះ គឺជាការយោងអោយក្រុមមហាហង្ស ឈានទៅដល់វគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិបើទោះជានៅមួយប្រកួតចុងក្រោយដើម្បីកាត់ក្ដី។

លោក អ៊ិន សុភិន និយាយថា ការប្រកួតកាលពីថ្ងៃទី១៤ មីនា នោះ ក្រុមរបស់លោកបានយកឈ្នះលើក្រុមអាណាចក្របៃតង ក្នុងលទ្ធផល២ទល់១ បន្ទាប់ពីក្រុមគូប្រកួតរកបានមួយគ្រាប់មុន។ លោកថា តារាសម្ដែង លោក សេង នរមង្គល ដែលមានឈ្មោះកំណើតថា ហូ ប៉ូសេង ជាអ្នករកបានមួយគ្រាប់ និងសមាជិកក្រុមមួយរូបទៀត ជាអ្នករកបានមួយគ្រាប់ទៀត។ យ៉ាងណាមិញ លោក ចាត់ទុកថា ជ័យជម្នះរបស់ក្រុមមហាហង្ស ដែលអាចឡើង ទៅកាន់វ គ្គ១៦ ក្រុម ដោយ ស្វ័យប្រវត្តិនេះ គឺបានកើតឡើងដោយសារការរួមចំណែករបស់តារា ២ដួង នោះគឺ តារាចម្រៀង លោក កូម៉ា ដែលជាអ្នកបោះបាល់ អោយយ៉ាងល្អដល់ក្រុមអ្នកស៊ុតចូល និងតារាសម្ដែងលោក សេង នរមង្គលតែម្ដង ទើបអាចអោយក្រុមមហាហង្សរកបាន៣ពិន្ទុ ហើយបានឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ។ លោកថា ក្នុងការប្រកួត បន្តបន្ទាប់ តារាសិល្បៈច្រើនឡើងនឹងបង្ហាញខ្លួនចូលលោក ដោយលោកមិនទាន់រំពឹងថា នឹងឈ្នះក្នុងវគ្គឆ្លងពូលនោះទេ តែនឹងប្រឹងអោយអស់ពីលទ្ធភាព៕