តារាភេទទីបី អ្នកជំនាញផាត់មុខ អាជីព ប្រើផលិតផល អោយភ្ញៀវ សុទ្ធតែប្រ៊េនៗ

568
ចែករម្លែក

ដោយៈ បញ្ញាសាស្រ្ត
ភ្នំពេញៈ
ចូលដល់សម័យនេះ អ្នកណាៗ ក៏នាំគ្នានិយមប្រើរបស់ ប្រ៊េនៗដែរ ដើម្បីដើរ អោយទាន់សង្គមស៊ីវិល័យ ជាពិសេសបើយើងជាអ្នករកស៊ីទៀតចាំបាច់ណាស់ ត្រូវ ប្រើប្រាស់របស់ដែលមានគុណភាពព្រោះជាទំនុកចិត្តសម្រាប់អតិថិជនរបស់យើង។

ណាកែវ អាំផា ត្រូវបានគេស្គាល់ថា ជាតារាភេទទីបី ដែលមានជំនាញផ្នែកផាត់មុខ កូនក្រមុំ និងតារាល្បីៗជាច្រើន រូប ជាង១០ឆ្នាំក្នុងពិធីមង្គលការ ឬជប់លៀងផ្សេងៗ បានយ៉ាងស្រស់ស្អាត ជាមួយនិង ផលិតផលគ្រឿងសំអាងល្បីៗ ប៊្រេនៗ លំដាប់អ្នក ហាយសូប្រើប្រាស់។ តារាភេទទីបី រូបនេះ ភាគច្រើនត្រូវបានភ្ញៀវកក់ទុកស្ទើរតែរក ពេល សម្រាកគ្មានក្នុងរដូវមង្គលការ។

ណាកែវ បានបង្ហើបប្រាប់ថា ដើម្បីសម្រស់ ភាពស្រស់ស្អាតរបស់ភ្ញៀវនិងគុណភាព ល្អ នៅថ្ងៃពិសេសរបស់ពួកគាត់​ ណាកែវ បានប្រើប្រាស់គ្រឿងសម្អាងក្នុងការផាត់មុខ របស់នាង សុទ្ធតែរបស់ថ្លៃៗ ម៉ាកល្បីៗ ដែលនាងតែងទៅទិញនៅក្រៅប្រទេស។ នាង ថា ដោយសារតែបែបនេះ ទើបនាងបានទទួលបានភ្ញៀវកក់ ក្នុងរដូវមង្គលការនេះ ស្ទើរ តែរាល់ថ្ងៃ ហើយមានថ្ងៃខ្លះនាងត្រូវបានរត់ពីរ រោងការ ប្រសិនបើផ្ទះកូនក្រមុំ នៅជិត គ្នា។

តាមការកត់សម្គាល់ គេឧស្សាហ៍ឃើញ តារាភេទទីបី ណាកែវ ទទួលបានឱកាស ផាត់មុខអោយកូនក្រមុំ លំដាប់អ្នកមានធនធាន និង អ្នកមុខអ្នកការ ជាហូរហែរព្រោះ តែភ្ញៀវទាំងនោះទុកចិត្តលើស្នាដៃដ៏ប៉ិនប្រសព្វផាត់មុខរបស់ណាកែវ បូករួមជាមួយការ ប្រើប្រាស់ផលិតផលលំដាប់ប្រ៊េនៗ។

ជាមួយនិងជំនាញផាត់មុខដ៏ប៉ិនប្រសព្វបែបនេះ ណាកែវ ក៏ជាអ្នកជំនួញមួយរូបដែរ ព្រោះថ្មីៗនេះ នាងបាននាំផលិតផលថែរក្សាសម្រស់ ដែលមានជាប្រ៊េន ផ្ទាល់ខ្លួន របស់នាង ម៉ាក Kenor ផងដែរ។ ផលិតផលនេះ ត្រូវបាននាងប្រាប់ថា ជាផលិតផល ដែលផលិតឡើងពីធម្មជាតិ សម្រាប់ថែរក្សាសម្រស់អោយក្មេងជាងវ័យ មានសាច់មុខ ស្រស់ផូរផង់ផងដែរ៕