តារាមកពីក្រុមគ្រួសារតារាកម្ពុជា នាំយកអំណោយចែកជូនកុមារកំព្រានៅមណ្ឌលកំពង់ស្ពឺ

221
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជាចំនួន ៦រូប និងសមាជិកគ្រួសារតា រាកម្ពុជា ជាច្រើនរូប បាននាំយកអំណោយរួមមាន សម្ភារៈសិក្សា និងចំណីអាហារ យកទៅចែកជូន មណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃសុក្រ ទី៩ សីហា ២០១៩។ អំណោយទាំងនោះបានមកពីការ ផ្តល់ជំនួយ ពីបណ្តាលសប្បុរសជន និងក្រុមការងារមួយចំនួនផងដែរ ដើម្បីកិច្ចការ មនុស្សធម៌នេះ។

អំណោយដែលគ្រួសារតារាកម្ពុជា យកទៅប្រគល់ជូននៅក្នុងថ្ងៃនោះរួមមាន អង្ករ កាតាប សៀវភៅ ប៊ិច បន្ទាត់ ទឹកដោះគោកេស ភេសជ្ជៈ នំកញ្ចប់ នំប៉័ង និងថវិកាជូន ដល់កូនសិស្សម្នាក់ និងលោកគ្រូអ្នកគ្រូៗ។ ជំនួយនេះ លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានអះអាងថាទទួលបានពីសប្បុរសជននានា ដោយមានពី សិល្បករ មួយចំនួនផង ទើបធ្វើឲ្យគ្រួសារតារាកម្ពុជា មានលទ្ធភាពបែកចែកជាសម្ភារៈ នំចំណី និងជាថវិកាជូន ដល់មណ្ឌល កុមារម្នាក់ៗ និងលោកគ្រូអ្នកគ្រូ។

តារាសិល្បៈជាទូតសុឆន្ទៈ មានដូចជា តារាសម្តែង រុន ណាកូ, កញ្ញា ភី សម័យ, លោក ស៊ិន សុធារិទ្ធ, លោក ម៉ែន អម្រុងរ័ត្ន, ក្រៅពីនោះក៏មានតារាជាច្រើន ដូចជា តារាចម្រៀងលោក វង្ស ថាណាន់ កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, លោក សន សុវណ្ណារ៉ា ពិធីករ, លោក វង សច្ចៈវិជ្ជា តារាសម្ដែង, ក្រុមសម្ដែងឌីជេឆ្លាម, តារាសម្ដែង អ្នកនាង សាង សុរិយា, តារាសម្ដែង លោក មុត សុវណ្ណារិទ្ធ, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក វង្ស ល្ខោនខោល, កញ្ញា អ៊ុក ដារ៉េត, លោក គីម ផាន់ណាវីត, និងតារាប្រុសស្រីជាច្រើនរូបទៀត៕