តារាមួយក្រុមចែករំលែកក្តី ស្រលាញ់ដល់ចាស់ជរា

782
ចែករម្លែក
  • 9
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាសម្តែង និងតារាចម្រៀងជាច្រើនដួង រួមជាមួយអ្នកនាង គង់ វណ្ណា អ្នកនិពន្ធបទចម្រៀងមួយរូប បានចូលរួមចែករំលែកក្តីស្រលាញ់ ផ្តល់ជូននូវសម្ភារៈ អាហារ ​និងថវិកា មួយចំនួនជូនតាយាយ ចាស់ជរា កាលពីយប់ថ្ងៃពុធ ទី២៦ មីនា ២០១៩ នៅហាងមីស៊ុបកូនកាត់ នៅក្នុងបរិវេណកោះពេជ្រ។ ការផ្តល់ក្តីស្រលាញ់ មួយនេះ​ ត្រូវបានរៀបចំឡើងដោយអ្នកស្រី វណ្ណា ជាម្ចាស់ហាង ខណៈ ដែលអ្នកនាង ធ្លាប់ជាអ្នកក្រីក្រ តស៊ូលំបាករហូតក្លាយជាថៅកែស្រី និងចង់ចែករំលែក ក្តី ស្រលាញ់ មួយនេះ ពេលដែលអ្នកនាងឈានមកមានជីវភាពដល់សព្វថ្ងៃ។

នេះមិនមែនជាលើកទីមួយទេ សម្រាប់កម្មវិធីសប្បុរសធម៌របស់ម្ចាស់ហាង មី ស៊ុប កូនកាត់ អ្នកនាង វណ្ណា ធ្លាប់បានបរិច្ចាកថវិកា​ ផ្ទាល់ខ្លួនជូនមន្ទីរពេទ្យគន្ធបុប្ផា នាពេល កន្លងមក បូករួមទាំងការងារសប្បុរស ចែកទានជូនចាស់ជរា ចែកអំណោយ ដល់ក្មេង ៗកំព្រា និង​ប្រជាពលរដ្ឋក្រីក្រផងដែរ។

អ្នកនាង គង់ វណ្ណា បានអោយដឹងថា បើនិយាយពីសិល្បៈវិញ អ្នកនាងជួយអស់ ពីចិត្ត និងបេះដូង ដោយពេលខ្លះជួយជាថវិកាមួយចំនួនជូនដល់តារាសិល្បៈ ឲ្យបានផលិតជាចម្រៀង ថតសម្តែងចេញលើបណ្តាញសង្គមយូធូបផងដែរ។ លើស ពីនេះក៏ជួយសហការថតសម្តែងជាមួយតារាចម្រៀងជាហូរហែរក្នុងន័យលើកស្ទួយសិល្បៈ។ អ្នកស្រីអោយដឹងថា អ្នកស្រីបង្កើត ហាងមីស៊ុបកូនកាត់នេះ ចង់ជួយលើក កម្ពស់ការស្មូនឆ្នាំងដី សម្រាប់សិប្បករខ្មែរអោយគាត់មានការងារធ្វើហើយ រសជាតិ មីស៊ុប កូនកាត់ នេះធានាថា ប្លែកឆ្ងាញ់ដែលជារូបមន្តអ្នកស្រី ផ្សំគំនិតច្នៃដោយខ្លួនឯង។

អ្នកនាង បន្ថែមថា ក្រោយពេលហាងទាំងបួនសាខា របស់អ្នកស្រីបានដំណើរការ យ៉ាងរលូន បែបនេះ​ អ្នកនាងតែងតែមានកម្មវិធីសប្បុរសធម៌ជាច្រើនលើកច្រើនសារ។ ចំណែកពេលបន្ទាប់ទៀតអ្នកនាង កំពុងតែផលិតបទចម្រៀង ជាបន្ថែមទៀត សម្រាប់សិល្បៈខ្មែរក្រោយៗទៀត មិនត្រឹមតែប៉ុណ្ណោះអ្នកនាងគ្រោង និង ផលិតបទចម្រៀង និងថតសម្តែងខ្លួនឯងទុកជាចំណងដៃ របស់ខ្លួនផងដែរ។

សូមជម្រាបថា វត្តមានតារាចូលរួមមានអ្នកនាង គ្រត, នាយតាក់ស៊ី, លោក យន សុភ័ក្រ្ត, កញ្ញា ហេង ស្រីពេជ្រ, លោក ជ័យ សុវាត, កញ្ញា ចែម ស្រីលក្ខណ៍, លោក សាយ សៀរ៉ា, លោក ហង្ស សុវណ្ណារិទ្ឋ, លោក ផុន ផានិត, តារាចម្រៀង ព្រមទាំងតារាមួយចំនួនទៀត៕