តារាល្បីថៃបរិច្ចាគ ១,២ លានបាតដល់មន្ទីរពេទ្យ

120
ចែករម្លែក

តារាល្បីថៃ នាង អារ៉ាយ៉ា “ឆុមពូ” អា ហាហ្គេត បានបរិច្ចាគ ១,២ លានបាតដល់មន្ទីរពេទ្យរដ្ឋ រាមាធិបតី ដើម្បីទិញឧបករណ៍អុកស៊ីសែនសម្រាប់ប្រើព្យាបាលអ្នកជំងឺកូវីដ១៩។

អ្នកគ្រប់គ្រងរបស់នាងឈ្មោះ វ៉ាន់ជីប បានបង្ហោះសារលើ Instagram និង រូបថតតារាថៃកាត់អង់គ្លេសអាយុ ៣៨ ឆ្នាំរូបនេះកំពុងបង្ហាញសែក ១,២ លានបាតដល់នាយកមន្ទីរពេទ្យរាមាធិបតី លោកដុកទ័រ ស៊ូរ៉ាសាក់ លីឡា ឧត្តមលីពី និង លោកដុកទ័រ ផនឆៃ ស៊ីម៉ារ៉ូត អនុប្រធានមន្ទីរពេទ្យរាមាធិបតីកាលពីព្រឹកថ្ងៃពុធទី២៥មីនា។

មូលនិធិរាមាធិបតីរបស់មន្ទីរពេទ្យបានប្រកាសថា ខ្លួននឹងប្រើប្រាស់ជំនួយបរិច្ចាគសាធារណៈដើម្បីទិញឧបករណ៍អុកស៊ីសែនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលសាធារណៈបានប្រកាសកាលពីថ្ងៃពុធថា ថៃមានករណីវីរុសកូរ៉ូណាថ្មី ១០៧ ករណី ដោយនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើង ៩៣៤ នាក់៕ ដោយ៖ កញ្ញាដាលីស

នាងឆុមពូបរិច្ចាគ ១,២ លានបាតដល់មន្ទីរពេទ្យរាមាធិបតី