តារាសម្តែងកញ្ញា យ៉ាយ៉ា ក្រោយ ឈ្នះពានក៏ក្លាយជាគណៈកម្មការ

459
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាសម្តែងស្រីវ័យក្មេង កញ្ញា YaYa និងជាអាជីករផងនោះ បានសម្តែង អារម្មណ៍សប្បាយរីករាយ និងការទទួលបានពានរង្វាន់អស្ចារ្យផ្នែកកាត់សក់ មកពីប្រទេស សិង្ហបុរី។

ស្រីស្អាត YaYa ត្រូវបានការអញ្ជើញពីប្រទេសវៀតណាម អញ្ជើញនាងទៅធ្វើជា គណៈកម្មការ ក្នុងការវិនិច្ឆ័យផ្នែកម៉ូតសក់ អន្តរជាតិទៀតផង។ នេះជាគោលដៅ របស់ នាង ដែលបានហាត់រៀនជំនាញសម្រស់ផ្នែកស្បែក និងម៉ូតសក់រហូតដល់ឈ្នះពាន​ និងបានក្លាយជាគណកម្មការបែបនេះ។

YaYa ក្រៅពីសិល្បៈ នាងមានហាងផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Black Queen salon» នៅទល់មុខបុរីផ្សារចាក់អង្រែ រាល់ការងារសិល្បៈនាង នៅតែទទួល យកគ្រប់កម្មវិធីទាំងអស់ បើទោះមុខរបរនៅហាងសាឡននាង មានភាព មមាញឹក បែបណាគឺនៅតែឆ្លៀតចូលប្រឡូកក្នុងសិល្បៈមិនញញើតដៃ ទាំងនោះក៏ព្រោះតែនាង ស្រឡាញ់ ផ្នែកសិល្បៈខ្លាំង។

កញ្ញា YaYa បន្ថែមថា «ទើបតែទទួលបានពានរង្វាន់ខាងកាត់សក់អន្តរជាតិពី ប្រទេស សាំងហ្គាពួរដែលមានចំនួន១៨ប្រទេសចូលរួម ហើយប្រទេសម៉ាកាវ ជាប់ លេខ១។ចំពោះនាងបានពានលើកទឹកចិត្តដោយមិននឹកស្មានដល់ ដែលនាងជាខ្មែរ ហើយបានបង្ហាញស្នាដៃ ជូនបរទេសឲ្យឃើញពិតជាមានមោទនភាពបំផុត។»

បើនិយាយពីការងារសប្បុរសធម៌ នាងមានការពេញចិត្តចូលរួមដើម្បី ចែករំលែក ក្តីស្រឡាញ់ ជូនដល់បងប្អូនដែលលំបាកព្រោះអារម្មណ៍លំបាកយើងធ្លាប់ស្គាល់រស ជាតិហើយទើបមិនអាចមើលរំលងបាន។ ប្រសិនបើមានពេលវេលាសមស្រប នាងនឹង រៀបចំកម្មវិធី មនុស្សធម៌ជូនកុមារកំព្រាឬជនចាស់ជរាតាមលទ្ឋភាពដែលមាន៕