តារាសម្តែងស្រីពីរដួង ប្រកាស ចូលអុកឡុកសិល្បៈវិញក្រោយផ្អាកមួយរយៈធំ

272
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត ភ្នំពេញ៖បវកញ្ញាសោភា កញ្ញា ពេជ្រ សុវណ្ណភិជ្ជរ៉ា និងប្អូនស្រី កញ្ញា ពេជ្រ រតនាទេវី បានប្រកាសថា និងវិលត្រឡប់មកពិភពសិល្បៈសារជាថ្មីម្តងទៀតហើយ ក្រោយពេល ដែលអ្នកទាំងពីរបានផ្អាកពីសិល្បៈមួយរយៈធំមកនេះ។

តារាស្រីទាំងពីរដួងនេះ បានសាងស្នាដៃសិល្បៈជាច្រើន តាមរយៈការសម្តែងតាម បទចម្រៀង ខ្សែភាពយន្តភាគ រឿងអប់រំ និងស្បតពាណិជ្ជកម្មល្បីៗ។ ប៉ុន្តែភាពល្បី ឈ្មោះ បានបកក្រោយ ព្រោះអ្នកទាំង២បានដកឃ្លា ចេញពីវិថីដែលនាំអោយ ទស្សនិក ជនធ្លាប់តាមដាន មានការងឿងឆ្ងល់ និង សោកស្តាយដែលបានបោះបង់ចោលសិល្បៈ ខណៈដែលអ្នកទាំងពីរបានសាងស្នាដៃល្អជាច្រើនក្នុងស្រទាប់សិល្បៈ។

បើតាមប្រភពស្និទ្ធបានលើកឡើងថា តារាសម្តែង កញ្ញា ពេជ្រ សុវណ្ណភិជ្ជរ៉ា បាន ផ្អាកពីសិល្បៈព្រោះតែចាកចេញទៅបន្តការសិក្សារនៅប្រទេសអូស្រ្តាលី រហូតមកដល់ ពេលនេះ នាងទទួលបានសញ្ជាតិអូស្ត្រាលីហើយ។

គួរបញ្ជាក់ថា ពេជ្រ រតនាទេវី ជាតារាសម្តែងម្នាក់ធ្លាប់លេចមុខក្នុងរឿង ភាគរបស់ ផលិតកម្មអិលឌី និងបទចម្រៀងនៅសាន់ដេ ដែលជាការបកស្រាយរបស់ តារា ចម្រៀង ហង្ស ឧត្តមម៉ានី ជាដើម។ ចំណែក ភិជ្ជរ៉ា ជាបងស្រី ជាអតីតបវរកញ្ញាឯក ទេសចរណ៍ឆ្នាំ២០០៨។ ដែលមានស្នាដៃក្នុងរឿងអប់រំ ដូចជាប្រឆាំងគ្រឿងញៀន និងជាតារាលេចធ្លោខាងបង្ហាញម៉ូដប្រចាំសាន់ម៉ូដែលផងដែរ៕