តារាសម្តែង កែវ វិទូ និងជាអ្នកអា ជីពផាត់មុខក្នុងរឿងភាគខ្មែរដ៏ល្បី

297
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនត្រឹមជាតារាសម្តែង ដែលមានទេពកោសល្យ និងបាន ចូលរួមសាងស្នាដៃជាច្រើនក្នុងខ្សែភាពយន្ត ក៏ដូចជាការការផាត់មុខអោយតារាសម្តែង ក្នុងខ្សែភាពយន្ត លោក កែវ វិទូ បានវិវត្តខ្លួនពីអ្នកសម្តែង មកជាអ្នកផាត់មុខអាជីព ដែលគ្រប់គ្នានឹងបានដឹងថា តួស្រីក្នុងរឿងភាគខ្មែរ រាជនីភូមិគ្រិះ គឺជាស្នាដៃតុបតែង មុខ និងធ្វើសក់ដោយលោកផ្ទាល់។

តួអង្គស្រីជាច្រើនដួង ត្រូវបានតុបតែងមុខ និងធ្វើសក់ស្អាតប្លែកដែលសំដៅដល់ សម័យជំនាន់បារាំង ដោយសារតែមានជំនាញអាជីពជាអ្នកផាត់មុខជាង១០ឆ្នាំធ្វើ អោយ លោកកែវ វិទូ មានភាពប៉ិនប្រសព្វតុបតែង និងរិះរកម៉ូតសក់ និង ការរចនាបែប ស្អាតប្លែកទៅតាមជំនាន់នោះ។

កែវ វិទូ បានអោយដឹងថា សព្វថ្ងៃលោកនៅតែចាប់យកអាជីពទាំងពីរតែម្តង ព្រោះ សុទ្ធតែអាជីពដែលលោកស្រលាញ់ ដែលមិនអាចខ្វះមួយណាបាន។ ជាក់ស្តែងក្នុងរដូវ មង្គលការ កែវ វិទូ មានភាពមមាញឹក ស្ទើរតែរកពេលសម្រាកគ្មាន ព្រោះថ្ងៃខ្លះត្រូវរត់ ចុះរត់ឡើង ដោយសារកូនក្រមុំ ពេញចិត្តស្នាដៃតុបតែងមុខរបស់លោកជូនកូនក្រមុំ ក្នុងថ្ងៃពិសេសរបស់ពួកគេ។

តារាសម្តែង និង អ្នកជំនាញអាជីព កែវ វិទូ បានចូលរួមថតច្រើនរឿងដូចជា រឿង មមាចប្រលែងភ្លើង រឿង ទឹកចិត្តឳពុក រឿង ស្នេហ៍ឆ្លងភព ជាតួឯកក្នុងរឿង ឃុនឆាង ឃុនផែន និងមានរឿងជាច្រើនទៀតផងដែរ៕