តារាសម្តែង គីម លីហ្សា និងប្អូនស្រីអេននីយ៉ា ចាយប្រាក់ ខ្ទង់ម៉ឺនដុល្លារជប់លៀងជាមួយអ្នកតំណាងរបស់ខ្លួន

637
ចែករម្លែក
  • 538
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាសម្តែង អ្នកនាង គីម លីហ្សា និងប្អូនស្រី អេនីយ៉ា បានចំណាយ ប្រាក់ ម៉ឺនដុល្លារពិសាអារហារជួបជុំ អ្នកតំណាងចែកចាយ ផលិតផលរបស់ខ្លួន ដែលមាន តំណាងជិត២ពាន់នាក់ ទូទាំងប្រទេសកម្ពុជា​នេះបើតាមការរៀបរាប់របស់ គីម លីហ្សា ថ្លែងក្នុងពិធី សម្ពោធបើកលក់ជាផ្លូវការនៃក្រុមហ៊ុន អេននីយ៉ា ខសមេធិក ត្រេឌីង ខូអិលធីឌី កាលពីរាត្រីថ្ងៃ អង្គារ៍ ទី១៩ មីនា ២០១៩ នៅភោជនីយដ្ឋាន The Terrace TK។

គីម លីហ្សា បានបង្ហើបថា ជំនួញមួយនេះ នាងនិងប្អូនស្រី បានចំណាយដើមទន់ ប្រមាណជាង១០ម៉ឺនដុល្លារ គ្រាដែល ផលិតផល អេននីយ៉ា និង ជេស៊ី កំពុងតែ ចរាចរណ៍ នូវផលិតផលថែរក្សាសម្រស់សម្រាប់អតិថិជន គ្រប់វ័យទាំងអស់។

អ្នកនាងបន្តថា ផលិតផលទាំងពីរមុខ សុទ្ធសឹងតែទទួលបាន សិទ្ធពីក្រសួង សុខាភិបាល និងមានចុះបញ្ជីពានិជ្ជកម្មត្រឹមត្រូវ ធានាដល់អ្នកប្រើប្រាស់ នូវគុណភាព​ ប្រសិទ្ធភាព ជាចម្បង មិនធ្វើអោយប៉ះពាល់សុខភាពដល់អ្នក ប្រើប្រាស់នោះឡើយ។

តារាស្រីរូបនេះ បន្ថែមថា ការបោះដើមទន់រួមគ្នាខ្ទង់ម៉ឺនដុល្លារនេះ ព្រោះតែនាងជោគជ័យកន្លងមក តាមរយៈការចេញទៅទទួលបានពានឆ្នើម នៅប្រទេសថៃ ដែលតម្រូវទៅលើការចែកចាយផលិតផល និង ផលិតផលមានគុណភាព។ ដោយសារតែទទួលបានជោគជ័យបែបនេះ ក្នុងនាមនាងជាអ្នកមានភាគហ៊ុននៃក្រុមហ៊ុន រួមជាមួយប្អូនស្រី ទើបចង់ចែករំលែក ការសប្បាយរីករាយនេះជាមួយដៃគូរកស៊ី គឺធ្វើការជប់លៀងញាំអាហារ ជុំគ្នាជាមួយអ្នកតំណាងចែកចាយទាំងអស់ទូរទាំងប្រទេសតែម្តង ដោយការចំណាយគឺខាងក្រុមហ៊ុនជាអ្នករ៉ាប់រង ដែលចំណាយទឹកប្រាក់ប្រមាណជាងពីរម៉ឺនដុល្លារ៕​