តារាសម្តែង ចននី ដេប ប្តឹងកាសែត The Sun ទៅតុលាការពីបទបង្កាច់បង្ខូចឈ្មោះគាត់ថាជា “ជនវាយធ្វើបាបប្រពន្ធ”

122
ចែករម្លែក

តារាហូលីវូដ ចចនី ដេប បានបង្ហាញខ្លួននៅតុលាការទីក្រុងឡុងដ៍កាលពីថ្ងៃពុធទី២៦កុម្ភៈដើម្បីស្តាប់មេធាវីរបស់គាត់លើកឡើងប្រាប់តុលាការថា អតីតប្រពន្ធរបស់ដេបបាននិយាយកុហក នៅពេលនាងចោទគាត់ពីបទវាយធ្វើបាបនាងនៅក្នុងការអត្ថាធិប្បាយដែលដកស្រង់ដោយកាសែតអង់គ្លេស The Sun។

ដេបអាយុ៥៥ឆ្នាំ តារាល្បីក្នុងរឿង Pirates Of The Caribbean កំពុងប្តឹងក្រុមហ៊ុន News Group Newspapers​ របស់កាសែត The Sun និងនិពន្ធនាយករបស់កាសែត លោក ដាន់ វូតតុន សម្រាប់ការបង្កាច់បង្ខូចក្នុងអត្ថបទមួយដែលគាត់សរសេរក្នុងឆ្នាំ ២០១៨ ដោយហៅដេបថា “ជនវាយធ្វើបាបប្រពន្ធ”។

ដេបខ្លួនគាត់ផ្ទាល់បានចូលរួមនៅតុលាការកំពូលសម្រាប់ថ្ងៃដំបូងនៃការពិនិត្យមើលមុនពេលជំនុំជម្រះ។ ដំណើរការជំនុំជម្រះក្តីនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៣មីនា និង មានរយៈពេល២សប្តាហ៍។

ទាំងដេប និង អតីតប្រពន្ធគាត់ឈ្មោះ អាមបឺ ហឺដ បានចោទគ្នាទៅវិញទៅមកពីបទវាយដំធ្វើបាបគ្នាអំឡុងពេលនៅជាប្តីប្រពន្ធ៕​ ដោយ៖កញ្ញាដាលីស

លោកដេបប្តឹងកាសែត The Sun ពីបទបង្កាច់បង្ខូចឈ្មោះគាត់