តារាសិល្បៈច្រើនដួង រៀបចំពិធី ឧទ្ទិស កុសល ជូនដួងវិញ្ញាណក្ខន្ធ អ្នកស្លាប់២៨នាក់ ក្នុង ហេតុការណ៍រលំអគារ

385
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
តារាសិល្បៈជាច្រើនដួងបាននាំគ្នារៀបចំពិធី សូត្រមន្ត ដើម្បីឧទ្ទិសដល់​ដួងវិញ្ញាណក្ខន្ធកម្មករ ដែលរលំអគារកាលពីថ្ងៃទី២០ មិថុនា ២០១៩ នៅខេត្ត ព្រះសីហនុ ដែលបង្ករអោយបាត់បង់អាយុជីវិតកម្មករ២៨នាក់។ ពិធីនេះរៀបចំ ឡើង នៅ ​វត្តនាគវ័ន្ត កុដ្ឋលេខ២៤។

ពិធីនេះ រៀបចំឡើងដោយ អ្នកនាង ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ ដើម្បីបុណ្យឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ជនរងគ្រោះទាំង២៨នាក់។

អ្នកនាង ចន ច័ន្ទលក្ខិណា បានអំពាវនាវដល់​បងប្អូន សិល្បករ សិល្ប ការិនី និងបងប្អូន ជនរួមជាតិខ្មែរទាំងអស់ សូមគោរពអញ្ជើញ ចូលរួមពិធីបុណ្យ ទក្ខិណានុប្បទាន ដើម្បីឧទ្ទិស កុសលជូនដួងវិញ្ញាណក្ខន្ធ ចំពោះបងប្អូនជនរងគ្រោះ ដែលបានស្លាប់ ដោយឧបទ្ទវហេតុ រលំ អគារ៧ជាន់ នៅខេត្តព្រះសីហនុ កន្លងទៅ ថ្មីៗនេះ។

ទីតាំងដែលរៀបចំពិធីបុណ្យ គឺនឹងប្រព្រឹត្តធ្វើឡើង នៅវត្តនាគវ័ន វេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ មិថុនា អ្នកផ្តើមកម្មវិធីរួមមាន ៖ ព្រះព្រហ្ម វិជ្ជា នី សុវណ្ណ មុនី រ៉េត មេកុដិលេខ២៤ វត្តនាគវ័ន រាជធានី ភ្នំពេញ និងប្រធានសមាគមសិល្បករខ្មែរ៕

#