តារាសិល្បៈជាច្រើនរូបរំលេច ឈុត បុរាណ និង សម័យ ប៉ះគ្នា ក្នុងថ្ងៃសម្ពោធហាងសម្លៀកបំពាក់

157
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-តារាសិល្បៈជាច្រើនរូបបានជួបជុំគ្នា ក្នុងពិធីសម្ពោធហាងលក់សម្លៀកបំពាក់ ឃ្វីនស៊ី ជូលី ដែលជាម៉ាកល្បីមកពីហុងកុង កាលពីយប់ថ្ងៃពុធ ទី១១ កញ្ញា ២០១៩ នៅតាមបណ្តោយផ្លូវ២៧១ ជិតវិទ្យាល័យ ជា ស៊ីមសាមគ្គី។ គេសង្កេតឃើញថា អ្នក សិល្បៈទាំងនោះមកពីគ្រួសារតារាកម្ពុជា និងរួមជាមួយតារាចម្រៀងជើងចាស់ និងរៀម ច្បងសិល្បៈមួយចំនួនធំ។

ក្នុងកម្មវិធីនោះដែរ ក៏ឃើញវត្តមានតារាសម្តែង យុទ្ធ តារាឆានី លោក​ ណយ វ៉ាន់ណេត អ្នកនាង ម៉ៅស៊ីណាត ក្រុមបង្ហាញម៉ូត និងតារាមកពីគ្រួសារតារាកម្ពុជា ប្រមាណ៤០រូប ធ្វើអោយកម្មវិធីនោះ ប្រៀបបានការថតសាច់រឿងនាសម័យបុរាណ ដូច្នេះដែរ។

ការរំលេចឈុត សម័យលង្វែក ក្នុងពិធីសម្ពោធហាងសម្លៀកបំពាក់ ឃ្វីនស៊ី ជូលី ខាងលើត្រូវបានម្ចាស់ហាង អ្នកនាង តាំង ជូលី​ ប្រាប់ថា នេះជាចំណូលចិត្តមួយ ដែលអ្នកនាងពេញចិត្តនូវការរៀបចំកម្មវិធីបែបនេះ ថ្វីត្បិតតែអ្នកនាងបានបើកលក់ សម្លៀកបំពាក់បែបសម័យទំនើប ស៊ីវិល័យ ប៉ុន្តែអ្វីជាវប្បធម៌និងទំនៀមទំលាប់ត្រូវបាន អ្នកនាងរក្សារ ជាចាំបាច់ផងដែរ។

សម្រាប់ឱកាសពិសេសនេះ អ្នកនាងបានបញ្ជាក់ថា សម្រាប់កម្មវិធីពិសេសក្នុងថ្ងៃ សម្ពោធហាង ឃ្វីនស៊ី ជូលី សាខាទី៣នេះ ក៏មានប្រម៉ូសិនពិសេសសម្រាប់អតិថិជន ផងដែរ គឺមានចាប់ពី១០ភាគរយ រហូតដល់៥០ភាគរយឯណោះ៕

#