តារាហ្វេសប៊ុក លាង សុខអ៊ីម ឈ្នះពានឆ្នើម២ ក្នុងពេលតែមួយ

282
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖តារាហ្វេសប៊ុក អ្នកនាង លាង សុខអ៊ីម ទទួលបានការគាំទ្រ ក្រោយពេល ដែលចូលប្រឡូកក្នុងវិស័យហ្វេសប៊ុក ឡាយលក់ខោអាវ និង ផលិតផលថែសម្រស់ ។ ក្រោយជោគជ័យមានអ្នកគាំទ្របណ្តើរៗ អ្នកនាង បានទិញសិទ្ធផ្តាច់មុខ ដើម្បីចូល ក្នុងទីផ្សារប្រកួតប្រជែងពេញទំហឹងតែម្តង។

រយៈពេលជិតមួយឆ្នាំ តារាហ្វេសប៊ុករូបនេះ បានគៀងគរអ្នកគាំទ្ររបស់ខ្លួនបាន យ៉ាងក្រាស់ក្រែលស្ទើរមិនគួរអោយជឿ ដោយសារតែជឿជាក់លើផលិតផលល្អ មាន គុណភាពខ្ពស់ផលិតតាមស្តង់ដារ អ្នកនាង លាង សុខអ៊ីម ស្រាប់តែទទួលបាន ជោគជ័យ ឈ្នះពានម្តងពីរ ក្នុងពេលតែមួយ។

អាជីវកម្មជាអ្នកលក់អនឡាញ នូវផលិតផលផ្តាច់មុខ NS Skin Care ពីប្រទេសថៃ ត្រូវបានសាមីខ្លួនបញ្ជាក់ថា នាងមានផែនការច្បាស់លាស់ ទោះបីអាជីវកម្មជា អ្នក លក់អនឡាញក្តី ដូច្នេះត្រូវតែធ្វើអោយតាមស្តង់ដាទើប អាចប្រមូលបានអតិថិជន ល្អៗ នៅក្នុងដៃ។

យ៉ាងណាមិញអ្នកនាងថា ជោគជ័យដែលខ្លួនទទួលបាន មិនមែនក្នុងភាពប្រថុយ ប្រថានោះទេ គឺសុទ្ធតែមានគម្រោងជាក់លាក់ និងយុទ្ធសាស្ត្រទីផ្សារច្បាស់លាស់ ដោយមិនមែនសម្អាងតែថា ផលិតផលមានគុណភាពល្អតែមួយមុខ ហើយក៏ខ្វះយុទ្ធ សាស្ត្របានទេ។ អ្នកនាងកាន់តែសប្បាយចិត្ត ដែលមុខជំនួញដែលអ្នកនាងតស៊ូ ទទួលបានផ្លែផ្កា ដោយត្រូវបានប្រទេសថៃប្រគល់ពានឆ្នើមអោយ២ គឺពានអ្នកដឹក នាំ ឆ្នើម និងពានផលិតផលឆ្នើម កាលពីខែតុលា ២០១៩ កន្លងទៅ នៅក្នុងទីក្រុងបាងកក។

អ្នកនាងបានចែកបទពិសោធន៍ថា ចង់ជោគជ័យក្នុងជីវិត ដាច់ខាតត្រូវតែហ៊ាន ប្រ ថុយ តែមិនមែនប្រថុយក្នុងរូបភាពមិនច្បាស់លាស់នោះទេ គឺត្រូវតែមានយុទ្ធសាស្ត្រ ទីផ្សារប្រកបដោយប្រសិទ្ធិភាព។ ក្នុងនោះ ការកសាងទំនុកចិត្តចំពោះភ្ញៀវ ដូចជា ត្រូវតែលក់តែផលិតផលមានគុណភាព មិនប៉ះពាល់សុខភាព និងធានាតម្លៃ ក៏ត្រូវតែ មានផងដែរ ដើម្បីជោគជ័យបានយូរអង្វែរ៕