តារាហ្វេសប៊ុក Love Riya បោះ ជំហ៊ានចូលក្នុងវិថីសម្តែងលើកដំបូងជាអ្នកផ្សព្វផ្សាយផលិតផល

241
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-មិនត្រឹមតែជាអ្នកលក់ផលិតផលអនឡាញ ដ៏ពូកែនោះទេ តារាហ្វេសប៊ុក ដែលមានសម្រស់ស្រស់ស្អាត នាង Love Riya ត្រូវបានក្រុមហ៊ុនម្សៅទឹកដោះគោ របស់ប្រទេសសិង្ហបុរី ចាប់អារម្មណ៍ និងជ្រើសរើសនាងជាអ្នកផ្សព្វផ្សាយ ខណៈពេល ដែល នាងបានពពោះកូនក្នុងផ្ទៃ និងត្រៀមសម្រាល នាខែក្រោយនេះហើយ។

ឆ្លើយប្រាប់អ្នកសារព័ត៌មាន ក្នុងជំនួបរបស់ នាង Love Riya ចូលរួមជាភ្ញៀវ កិត្តិយស ក្នុងពិធីចុះហត្ថលេខារបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាទូត​សុឆន្ទៈ​​ របស់ម្សៅទឹកដោះគោ នូទ្រីម៉ាម តារាហ្វេសប៊ុក រូបនេះ និយាយថា នាងមានចិត្ត សប្បាយ រីករាយដែលបានចូលរួមក្នុងកម្មវិធីនេះ ជាពិសេសចូលរួមជាអ្នកផ្សព្វផ្សាយ ផលិតផល ដែលមានគុណភាពខ្ពស់បែបនេះ។

ជាមួយនិងជំនួញផ្នែកលក់កាក់កប និងមានរូបសម្រស់ស្រស់ ស្អាតមិនចាញ់តារា សិល្បៈ ហើយដោយការមើលឃើញពីជំហ៊ានបោះជើងឈាន ចូលវិស័យសិល្បៈ បែប នេះ អ្នកនាង Love Riya និងស្វាមី ប្រាប់ថានេះជាដំណើរមួយចូលក្នុងវិថីសម្តែង ប៉ុន្តែ ថ្ងៃក្រោយប្រសិនបើមានផលិតកម្មណាទាក់ទងនាង និងស្វាមី អោយសម្តែងក្នុងប្រ ការ ណាមួយ គឺស្ថិតនៅក្នុងការសម្រេចនៅឡើយ ពោលគឺនាងនិងស្វាមី មិនទាន់ ច្បាស់លាស់ទេ ខណៈដែលការងារលក់ដូររបស់ពួកគេកំពុងតែមមាញឹក ខ្លាំងស្ទើរ តែរក ពេលសម្រាកគ្មាន៕