តារា​កីឡាកាស​ស្រី អា​ស្ល៊ី ម៉ាស​សារ៉ូ ធ្វើអត្តឃាត បន្ទាប់ពី​រងរបួស​ក្បាល ហើយ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ត្រូវ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ជាប្រចាំ​

583
ចែករម្លែក

​កាសែត The Blast បាន​រាយការណ៍​ថា កំពូល​កីឡាកាស​ស្រី​ប្រចាំ​ស្ថាប័ន WWE នាង អា​ស្ល៊ី ម៉ាស​សារ៉ូ (Ashley Massaro) បាន​ផ្តាច់ជីវិត​របស់​នាង គឺ​៨​ខែ​គត់​បន្ទាប់ពី​ដកចេញ​ពាក្យបណ្តឹង​មួយ​ដែល​នាង​បាន​អះអាងថា របួស​ក្បាល​ពី​អាជីព​កីឡាកាស​របស់​នាង បានធ្វើឱ្យ​នាង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ត្រូវ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ជាប្រចាំ​។

​នាង​ម៉ាស​សារ៉ូ បាន​ស្លាប់​នៅ​អាយុ ៣៩ ឆ្នាំ​ពី​មូលហេតុ​មិន​ត្រូវបាន​លាតត្រដាង​តែ​មិនមែនជា​ករណី​ព្រហ្មទណ្ឌ​ទេ បន្ទាប់ពី​ត្រូវបាន​គេ​ប្រញាប់​ដឹក​ពី​ផ្ទះ​របស់​នាង​នៅ​ឡង​អាយ​លែ​ន (Long Island) ទៅ​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

​នាង​ត្រូវគេ​ប្រទះឃើញ​សន្លប់​នៅក្នុង​ផ្ទះ​របស់​នាង​នៅ​ញូវយ៉ក បន្ទាប់ពី​នាង​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​កន្លែងធ្វើការ​របស់​នាង​នៅ​វិទ្យុ​ក្នុងស្រុក​មួយ​។​

​តារា​កីឡាកាស​និង​តារា​បង្ហាញ​ម៉ូត​រូបនេះ​គឺជា​តារា​ឆ្នើម​របស់​ស្ថាប័ន WWE ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៨ ហើយ​រឹតតែ​ល្បីល្បាញ​ក្នុងចំណោម​អ្នកទស្សនា បន្ទាប់ពី​លេចមុខ​នៅលើ​គម្រប​ទស្សនា​វ​ដ្តី Playboy៕ ដោយ៖ កញ្ញាដាលីស

នាង អា​ស្ល៊ី ម៉ាស​សារ៉ូ ស្លាប់​នៅ​អាយុ ៣៩ ឆ្នាំ