តារា​កូរ៉េ​ស្លាប់​ម្នាក់​ទៀតហើយ លើក​នេះ​ជា​តារា​ប្រុស​អាយុ ២៧ ឆ្នាំ

439
ចែករម្លែក

​ដំណឹង​អាក្រក់​នៅតែ​បន្ត​លេចឮ​ចេញពី​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​។ កាលពី​ថ្ងៃ​អង្គារ ទី​៣ ធ្នូ តារា​សម្តែង​ថ្មីថ្មោង ឆា អ៊ី​ន​ហា អាយុ ២៧ ឆ្នាំ​ត្រូវគេ​ប្រទះឃើញ​ស្លាប់​។​

​ព័ត៌មាន​លម្អិត​មិនទាន់​រកបាន​នៅឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​និយាយថា​កំពុង​ស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ​។​

​យោងតាម​វេ​ប​សាយ Allkpop ទីភ្នាក់ងារ​របស់គាត់​បាន​និយាយថា​បានទទួល​ដំណឹង​នេះហើយ និង​ថា​ខ្លួន​កំពុង “​ពិនិត្យមើល​” ការពិត​បន្ថែមទៀត​។​

​នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram ចុងក្រោយ​របស់លោក​ឆា បានសរសេរថា “​អ្នក​ទាំងអស់គ្នា ចាំមើល៎​”​។​

​តារា​រូបនេះ​បានបង្ហាញ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ក្រុម​តារា​សម្តែង​របស់​ទីភ្នាក់ងារ​របស់គាត់​ដែលមាន​ឈ្មោះថា Surprise U ក្នុង​ឆ្នាំ ២០១៧ ជាមួយនឹង​ខ្សែភាពយន្ត​ខ្លី​មួយ​។​

​អាជីព​របស់គាត់​កំពុង​ឡើង​កូត ដោយ​គាត់​បាន​សម្តែង​ផងដែរ​នៅក្នុង​រឿង Love With Flaws របស់​ទូរទស្សន៍ MBC ដែល​កំពុង​ដាក់​បញ្ចាំង​បច្ចុប្បន្ន​។​

​របាយការណ៍​អំពី​ការស្លាប់​របស់​ឆា​កើតឡើង​បន្ទាប់ពី​មរណភាព​របស់​តារាចម្រៀង​ខេ​ប៉ុប ស៊ូ​លី អាយុ ២៥ ឆ្នាំ និង គូ ហា​រ៉ា អាយុ ២៨ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

ឆា អ៊ី​ន​ហា ស្លាប់​នៅ​ថ្ងៃ​អង្គារ​នេះ