តារា​កូរ៉េ ប្រឈម​ការជាប់គុក​នៅ​ថៃ ដោយសារ​តែ​គ្រំ​យក្ស​

1138
ចែករម្លែក

​សិល្បការិនី​កូរ៉េខាងត្បូង​ម្នាក់ ប្រឈម​ការជាប់គុក​៥​ឆ្នាំ​នៅ​ថៃ ដោយសារ​តែ​មុជទឹក​ចាប់​គ្រំ​យក្ស ដែល​ជា​ប្រទេស​មច្ឆា​ប្រឈម​ការ​ផុត​ពូជ​និង​ត្រូវបាន​អភិរក្ស ក្នុង​ថត​​សម្តែង​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ទោះជា​នាង​បាន​សុំទោស​ហើយ​ក្តី​,​នេះ​បើ​តាម​ការ​បង្ហើប​អោយដឹង​ពី​មន្ត្រី​ថៃ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​៦​កក្កដា​។​

​នាង​លី យ៉ូ​អែម ត្រូវ​បាន​ថត​មុជទឹក​ទៅ​ចាប់​គ្រំ​យក្ស​នៅ​បាតសមុទ្រ​ក្នុង​ឧទ្យាន​ថៃ​មួយ កាលពី​ថ្ងៃ​៣០​មិថុនា ក្នុង​ការសម្តែង​រឿង​«​ច្បាប់​នៃ​ព្រៃភ្នំ​»​ជា​កម្មវិធី​សម្តែង​​ក្នុង​ទូរទស្សន៍​កូរ៉េ​ដ៏​ពេញ​និយម​របស់​កូរ៉េ​ខាងត្បូង​។​

​ក្រោយពី​ចាប់​លើក​គ្រំ​យក្ស​២​មក​ពី​បាតសមុទ្រ​ដែល​សំបូរ​ទៅ​ដោយ​ផ្កាថ្ម លី​បាន​បោះ​វា​ចូល​ក្នុង​អាកាស​និង​ស្រែក​ថា «​ខ្ញុំ​ចាប់​វា​បាន​ហើយ​!»​។​

​សត្វ​សមុទ្រ​នេះ​ត្រូវបាន​ចុះបញ្ជី​ជា​ប្រភេទ​មច្ឆា​ប្រឈម​ការ​ផុត​ពូជ និង​ត្រូវការពារ​ដោយ​ច្បាប់​ថៃ​។​

​រូបភាព តារា​វ័យ​២៣​ឆ្នាំ​នេះ​ចាប់​លើ​គ្រំ​យក្ស នាំអោយ​មាន​ការចែករំលែក​ត​គ្នា​តាម​បណ្តាញ​អេឡិចត្រូនិក និង​នាំអោយ​អាជ្ញាធរ​ចាប់អារម្មណ៍​ពី​នាង​។​

​ណា​រុង កុង​ហ្កា​ត ប្រធាន​ឧទ្យាន​ជាតិ​Hat Chao Mai កន្លែង​ដែល​នាង​លី​បាន​ថត​កាលពី​ខែ​មេសា បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ថា លោក​បាន​ធ្វើ​ការចោទប្រកាន់​​ពីរ​ករណី​កាលពី​ថ្ងៃ​ពុធ ប្រឆាំង​តារា​ស្រី​រូប​នេះ ចំពោះ​ការរំលោភច្បាប់​ឧទ្យាន​ជាតិ និង​ច្បាប់​ការពារ​សត្វព្រៃ​។​«​នាង​ប្រឈម​ការដាក់ទោស​អោយ​ជាប់គុក​៥​ឆ្នាំ​»​។​

​លោក ណា​រុង កុង​ហ្កា​ត បាន​បន្តថា ក្រុមហ៊ុន​ផលិត​កម្មវិធី​នេះ​បាន​សុំទោស តែ​«​នេះ​ជា​ករណី​ព្រហ្មទណ្ឌ យើង​មិន​អាច​ដក​បណ្តឹង​បានទេ​។​ប៉ូលិស​នឹង​រក​វិធី​នាំខ្លួន​លី ទោះជា​​នាង​លែង​នៅក្នុង​ប្រទេស​ថៃ​»​។​

​ក្នុងពេល​បណ្តឹង​ព្រហ្មទណ្ឌ​នេះ​ត្រូវបាន​ប្តឹង​ទៅ​ប៉ូលិស តែ​ឥឡូវ​វា​អាស្រ័យ​លើ​រដ្ឋអាជ្ញា​របស់​តុលាការ​ថា​តើ​ត្រូវ​បន្តដំណើរ​ការកាត់ក្តី​ឬ​ទម្លាក់​វា​ចោល​៕​ដោយ​៖​វាសនា​

នាង​លី យ៉ូ​អែម ប្រឈម​ការជាប់គុក​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​២០.០០០​បាត​។​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​កាលពី​៦​ឆ្នាំមុន និង​សម្តែង​ទាំង​រឿង​ភាគ ភាពយន្ត​ខ្នាត​ធំ​និង​​កម្មវិធី​ទូរទស្សន៍​