តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន ជួប​គ្រោះថ្នាក់​ចរាចរណ៍​

884
ចែករម្លែក
  • 218
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: តារា​កំប្លែង​នាយ​កុយ និង​នាយ​ក្រិន បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​លេខ​៧៣ ភូមិ​ថ្នល់ ឃុំ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃទី​២០ ខែមករា នេះ ។ តារា​កំប្លែង​ទាំងពីរ​នាក់​ធ្វើដំណើរ​ពី​ខេត្ត​រតនគ​រី ឆ្ពោះ​រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​រថយន្ដ​បែក​កង់​រេ​ទៅបុក​ដើមឈើ បណ្តាលអោយ​រថយន្ត​ខូចខាត​ក្បាលខស​មុខ និង​ផ្នែក​ចំហៀង​ផ្នែក​ស្តាំ​។ ចំណែក​នាយ​កុយ និង​នាយ​ក្រិន បាន​រងរបួស​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ​។​

​សេចក្តីរាយការណ៍​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​រថយន្ត​បែក​កង់​រ៉េ ទៅបុក​ដើមឈើ​។ រ​ថយ​ន្ថ ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AR-9968​។​ ​ចំណែក​នាយ​កុយ រងរបួស​កែងដៃ​ស្តាំ និង​នាយ​ក្រិន របួស​៕ ល​