តារា​កំប្លែង​នាយ​វីតាមីន​សេ ដឹក​ចេញពី​ពេទ្យ​បន្ទាប់ពីអស់សង្ឃឹម​

1454
ចែករម្លែក
  • 45
    Shares

ដោយៈ​បូ​រិ​ន / ភ្នំពេញៈ តារា​កំប្លែង​នាយ វីតាមីន​សេ ដែលមាន​ជំងឺ​ធ្ងន់​នោះបាន​ត្រូវ​ដឹក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែត្រហើយ​បន្ទាប់ពី​សង្គ្រោះបន្ទាន់​ដោយ​ក្រុមគ្រូពេទ្យ​ហើយ​គ្រូពេទ្យ​ប្រាប់​ឱ្យទៅ​ផ្ទះ​វិញ​ត្រៀម​ធ្វើបុណ្យ​។ នេះ​បើ​យោងតាម​ផ្សាយ​របស់​អ្នកនាង ប៉េងប៉ោង កូនស្រី​របស់លោក​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​។​

នាយវីតាមីនសេ

​អ្នកនាង ប៉េងប៉ោង បាន​បង្ហោះ​រូបភាព​របស់​ឪពុក​ដេក​នៅ​មន្ទីរពេទ្យ​ពេល​សង្គ្រោះបន្ទាន់ ដោយបាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ឱ្យដឹងថា ឪពុក​របស់​នាង​ត្រូវបាន​ក្រុមគ្រួសារ​សម្រេចចិត្ត​ដឹក​យមក​ផ្ទះ​វិញ ដោយ​ធ្វើ​ពិធីសូត្រមន្ត​ផ្តល់​ព្រះធម៌ ខណៈ​ស្ថានភាព​តារា​កំប្លែង​រូបនេះ គ្រូពេទ្យ​មិនអាច​ព្យាបាល​ឱ្យ​ប្រសើរ​ឡើងវិញ​បានឡើយ​ដែល​តម្រូវ​ត្រៀម​ចិត្ត​ទទួល​នាពេល​ខាងមុខនេះ​ភ្លាមៗ​។ផ្ទះ​របស់​នាយ​វីតាមីន​សេ​លេខ ១៨៨​សេ ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជិះ​ពី​ផ្លូវ​ត្រឡោកបែក​ឡើងមក រកមើល​ហាង​ឈ្មោះ វាយ​ហ្វា​យ​(Wifi) ដែលមាន​ផ្លូវលំ​លេខ​៥៩៨ ចុះមក​ក្នុង​បន្តិច​ប្រហែល​៤០​ម៉ែត្រ​នឹង​ឃើញ​។​ចំណែកនាងប៉េងប៉ោងមាន​លេខ​ទូរស័ព្ទ០១០ ៥៨ ៣៣ ៧៦។

សូមបញ្ជាក់ថា ក្រុម​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​រុស្ស៊ី​បាន​រកឃើញ​ដុំ​សាច់​មួយ​នៅ​បរិវេណ​ថ្លើម​របស់លោក ក្រោយ​ពិនិត្យ​បាន​ល្អិតល្អន់ ដែល​កំណត់ថា​នាយ វីតាមីន​សេ​មាន​ជំងឺ​ដុះ​ដុំ​សាច់​លើ​ថ្លើម​កម្រិតធ្ងន់​។​

​កាលពី​ឆ្នាំ​២០១៥ នាយ វីតាមីន​សេ បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុង​សភាព​ធ្ងន់​ម្ដង​ហើយ​ដោយមាន​ជំងឺ​បូស​អន្ទង់​។ ខណៈ​នោះ​លោក​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​អម​មកជា​មួយ​នូវ​ជំនួយ​ពី​ក្រុម​សមាគម​សិល្បករ​ខ្មែរ និង​សប្បុរស​ជន​​នានា​អាណិតអាសូរ​លោក ។​

​លោក​ក្រៅពី​ជំងឺ​ដុះ​ដុំ​សាច់​លើ​ថ្លើម​កម្រិតធ្ងន់​ហើយ​នោះ នាយ​វីតាមីន​សេ មាន​ជំងឺ​ប្រចាំ​ផ្សេងទៀត​គឺ ជំងឺលើស​ឈាម និង ឈឺ​តាម​សន្លាក់​៕​មន​