តារា​កំប្លែង​នាយ សាន ម៉ៅ ចូល​ពេទ្យ​ជាថ្មី​ក្រោយ​ស្ថានភាព​ជំងឺ​រើ​ឡើងវិញ​

1347
ចែករម្លែក

​ភ្នំពេញ​៖ តារា​កំប្លែង​នាយ សាន ម៉ៅ បាន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ សាជាថ្មី​ម្តងទៀត​ហើយ ក្រោយ​ស្ថានភាព​ជំងឺ​ជាច្រើន​ប្រភេទ​របស់លោក​រើ​ឡើងវិញ ម្តងទៀត​ទប់​លែង​បាន​។​

​តារា​សម្តែង និង ជា​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ លោក អ៊ឹម ជីវ៉ា បាន​ប្រាប់ ឱ្យដឹង​កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ថា តារា​កំប្លែង​ជើងចាស់ នាយ សាន ម៉ៅ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត្រ​ទៀតហើយ ដោយសារតែ​ស្ថានភាព​ជំងឺ បេះដូង​ជំហរ និង​មួយទៀត ជំងឺ ហើម​សួត របស់លោក​បាន​រើ​ឡើង​ទប់​លែង​ត្រូវ​មក សង្គ្រោះបន្ទាន់​មន្ទីរពេទ្យ​ភ្លាមៗ​។

​សមាជិក​យ៉ាងសកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ​រូបនេះ​បាន​និយាយថា “​ទោះបីជា​ប្អូន កំពុងមាន​ទុក្ខ​ក៏​ប្អូន​ត្រូវតែ​មក​ផ្តល់​ស្នាមញញឹម​កម្លាំងចិត្ត​ជូន​បង (​សាន ម៉ៅ​) ដែរ ព្រោះ​សិល្ប​ករបើ​យើង​មាន​គ្នា​តែ​ប៉ុន្មាន​នាក់ បើ​យើង​មិនចេះ​ស្រលាញ់គ្នា ជួយ​គ្នា​តើ​ឲ្យ ទស្សនិកជន​គេ​គាំទ្រ​យើង​ម៉េច​កើត​?​។ សូម​ជូនពរ​បង​ឲ្យ​ឆាប់​ជាសះស្បើយ មាន​សុខ​ភាពល្អ និង​អាល​បាន​ចូល​សម្តែង​កំប្លែង​វិញ ។ ដោយ​ក្តី​គោរព​អំពី​ប្អូន​”​។​

​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា លោក សាន ម៉ៅ​កំពុងតែ​សម្រាក​ព្យាបាល​និង​តាមដាន បន្ត​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​អគារ​បេះដូង ដោយ​ស្ថានភាព​ជំងឺ​បេះដូង​ជំហរ​និង​ហើម​សួត ធ្វើទុក្ខ​ឡើងវិញ ក្រោយ​ធូរ​បាន​មួយរយៈ​ធំ​។ នាយ សាន​ម៉ៅ​បាន​ចូល​សង្គ្រោះបន្ទាន់ ពី​បី​ថ្ងៃ​មកហើយ ប៉ុន្តែ​លោក​ផ្ទាល់​វិញ​ទើបតែ​អាចមក​សួរសុខទុក្ខ​បាន​ពេលនេះ ដោយសារតែ​លោក​ក៏មាន​បញ្ហា​ធំ​ទើប​ដោះស្រាយ​គឺ​ទើប​ក្រឡាប់​ឡាន​រហូត​បោះបង់​អ្នក បើកបរ​របស់លោក​ម្នា​ក់​៕ ដោយ​: បូ​រិ​ន​