តារា​កំប្លែង​នាយ ហុងដា ជួប​ទុក្ខ​ធំ​ឪពុក​បង្កើត​ទទួលមរណៈភាព ខណៈ​ជីវិត​កន្លង​មកជួប​វិបត្តិ​ជាច្រើន​

685
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​កំប្លែង​នាយ ហុងដា ជួប​ទុក្ខ​ធំ​ឪពុក​បង្កើត​ទទួលមរណៈភាព​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ខណៈ​ជីវិត​របស់លោក​កន្លង​មកជួប​វិបត្តិ​ជាច្រើន​មិនតិច​ឡើយ​។​

​តារា​កំប្លែង​រូបនេះ​ប្រាប់ថា “​ថ្ងៃនេះ​ខ្ញុំបាទ​នាយ​ហុងដា​ជួប​ទុក្ខ​ជា​ទំងន់​ដោយ​លោកឪពុក​ខ្ញុំបាទ​បានទទួល​មរណៈភាព​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ ត្រូវ​និង​ថ្ងៃ​សុក្រ​ខែវិសាខ​ឆ្នាំកុ​លពស ២៥៦៣” ។​

​សូម​រំលឹកថា តារា​កំប្លែង​នាយ ហុងដា ជា​សមាជិក​ក្នុង​ក្រុម​នាយ កុយ ជួប​រឿង​បែកបាក់​ស្នេហា​ជាមួយ​នាង ឃ្មឹ​ប រហូត​ទុក​កូនប្រុស​ចោល ហុងដា ចិញ្ចឹម​ម្នាក់ ហើយ​ក្រោយមកទៀត​ប្រពន្ធ​ទី​២​ដែល​វ័យ​ក្មេ​របស់លោក​នោះ​ក៏ត្រូវ​ស្លាប់​ទៀត​ដោយ ស្នាដៃ​កូនប្រុស​ខ្លួនឯង​៕ ល​