តារា​ក្នុង​រឿង Mulan នាង​លីវ អ៊ី​ហ្វី បង្ក​កំហឹង និង​ការអំពាវនាវ​ឱ្យធ្វើ​ពិការ​ភាពយន្ត​ថ្មី​របស់​នាង បន្ទាប់ពី​គាំទ្រ​ចិន​ប៉េកាំង​បង្ក្រាប​បាតុករ​ហុងកុង​

251
ចែករម្លែក

​តារា​សម្តែង​ស្រី​ល្បី​បំផុត​ម្នាក់​របស់​ចិន​បានធ្វើឱ្យ​មានការ​ខឹងសម្បា​រ​ក្នុងចំណោម​អ្នក​តវ៉ា​ហុងកុង​និង​ការអំពាវនាវ​ធ្វើពហិការ​ខ្សែភាពយន្ត​ចុងក្រោយ​របស់​នាង បន្ទាប់ពី​នាង​បាន​គាំទ្រ​ការប៉ុនប៉ង​របស់​អាជ្ញា​ធរ​ក្រុង​ប៉េកាំង​ក្នុងការ​បង្ក្រាប​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​តារា​សម្តែង​រូបនេះ ដែល​ដើរ​ជា​តួឯក​នៅក្នុង​រឿង Mulan របស់​ក្រុមហ៊ុន Disney ដែល​ថត​ឡើងវិញ​ចម្លង​ពី​គំនូរជីវចល បាន​បង្ហោះ​សារ​គាំទ្រ​ប៉ូលិស​ទៅកាន់​អ្នកគាំទ្រ​របស់​នាង​ចំនួន ៦៥ លាន​នាក់​។​

​តារា​ចិន​សញ្ជាតិ​អាម៉េរិកាំង​ឈ្មោះ លីវ អ៊ី​ហ្វី (Liu Yifei) អាយុ ៣១ ឆ្នាំ​បាន​ចែករំលែក​សារ​នយោបាយ​របស់​នាង​នៅលើ​វេ​ប​សាយ Weibo ដែលជា​វេ​ប​សាយ​ប្លុក​មួយ​ស្រដៀង​នឹង Twitter ដែល​កំពុង​ពេញនិយម​នៅ​ប្រទេស​ចិន​។​

​សារ​របស់​នាង​ដែល​អ្នកគាំទ្រ​យល់ថា​បង្ហាញ​ការគាំទ្រ​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ហុងកុង​នាំឱ្យមាន​ចលនា​មួយ​ដើម្បី​ធ្វើ​ពិ​ហ​ការ​ភាពយន្ត Mulan នៅ​ទូទាំង​ពិភពលោក​។​

​ទីក្រុង​ហុងកុង​កំពុង​ត្រៀម​ប្រឈម​ការប្រមូលផ្តុំ​គ្នា​ដ៏​ធំ​នៅ​ចុង​សប្តាហ៍​នេះ ដែល​គេ​រំពឹង​មាន​សកម្មជន​រហូតដល់​ទៅមួយ​លាន​នាក់​ចេញ​តាម​ដងផ្លូវ ដោយ​អំពាវនាវ​ឱ្យ​សាធារណជន​ដក​ប្រាក់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ពី​ធនាគារ​ទាំងអស់​ដើម្បី​ព្រមាន​ទីក្រុង​ប៉េកាំង​អំពី​សារៈសំខាន់​របស់​ទីក្រុង​នេះ ក្នុងនាម​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​។​

​នៅ​ទូទាំង​ព្រំដែន​ក្នុង​ទីក្រុង​សិន​ចិន​របស់​ចិន កងទ័ព​រំដោះប្រជាជន​ចិន (PLA) ត្រូវបាន​គេ​មើលឃើញ​កំពុង​ហាត់​សម​ម្តងទៀត​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា ចំពេល​មានការ​បារម្ភ​អំពី​អន្តរាគមន៍​យោធា​ពី​ទីក្រុង​ប៉េកាំង​៕ ដោយ៖ កញ្ញាដាលីស

នាង លីវ អ៊ី​ហ្វី តារា​ក្នុង​រឿង Mulan ដែល​ត្រៀម​ដាក់​បញ្ចាំង​លើ​ពិភពលោក​ឆាប់ៗ​នេះ
#