តារា​ខ្មែរ​ទទួល​ពានរង្វាន់​ក្នុង​ព្រឹត្តិការណ៍​ពីរ​នៅ​ប្រទេស​កូរ៉េ​

1096
ចែករម្លែក

(​ភ្នំពេញ​)៖ តារា​បង្ហាញ​ម៉ូត និង អ្នកដឹកនាំ​ប្រចាំ​ក្រុម “​តារា​រះ​ថ្មី​” ដែល​គេ​ស្គាល់​ថា កញ្ញា សូ អែន​ណា គឺជា​អ្នកគ្រប់គ្រង​បាន​ត្រឡប់​មកដល់​ទឹកដី​កម្ពុជា​ហើយ​។ តារា​របស់​កម្ពុជា​រូបនេះ ទទួលបាន​កិត្តិយស​យ៉ាង​សម្បើម​ក្នុង​កម្មវិធី Asian Model Festival 2018 និង​កម្មវិធី Face Asian Award 2018​។

​លោក អែ​ត វីន តំណាង​ឲ្យ​តារា​ខ្មែរ​ពី​ប្រទេស​កម្ពុជា​ទទួលបាន​ពាន​ក្នុង​កម្មវិធី Asian Model Star Award 2018 កាលពី​ថ្ងៃទី​៦ ខែឧសភា ក្នុងពេលដែល​តារា​ខ្មែរ​ម្នាក់ទៀត គឺ ប្រាជ្ញ ឆ​វ័​ន្ត ក៏​ទទួលបាន​រង្វាន់​ពី​ក្រុមហ៊ុន​អន្តរជាតិ​ធំ​មួយ​ពី​កម្មវិធី​ប្រកួត​ម៉ូ​ដែល Face Asian 2018 កាលពី​ថ្ងៃទី​៥ ខែឧសភា នៅក្នុង​ព្រឹត្តិការណ៍​តែមួយ​រួមបញ្ចូល​គ្នា​នៅក្នុង​ប្រទេស​កូរ៉េ​នោះ​។

កញ្ញា សូ អែន​ណា អតីត Miss Global Cambodia កាលពី​ឆ្នាំ​២០១៦ និយាយថា ក្នុងការ​ប្រកួត Asian Model Festival 2018 តារា​ម៉ូ​ដែល​ដែល​ក្រុម «​តារា​រះ​ថ្មី​» ដែល​បាន​បញ្ជូនទៅ គឺ​លោក ប្រាជ្ញ ឆ​វ័​ន្ត ទទួលបាន​រង្វាន់​ពី​ក្រុមហ៊ុន JMA ដែលជា​ក្រុមហ៊ុន​ធំ ក្នុងនាម​ជាតា​រា​មួយរូប​ដែល​ក្រុមហ៊ុន​នេះ​ពេញចិត្ត​។​

​ដោយឡែក តារា​សម្ដែង​លោក អែ​ត​វីន ,​កញ្ញា ថា​ក្រុម​បង្ហាញ​ម៉ូត​របស់​នាង​បាន​អញ្ជើញ ឲ្យ​ទៅ​ទទួលពាន​ក្នុង​កម្មវិធី Asian Model Star Award 2018 ដែល​បាន​ធ្វើឡើង​នៅក្នុង ប្រទេស​កូរ៉េ​នោះដែរ ក្នុងនាម​ជាតា​រា​តំណាងអោយ​ប្រទេស​កម្ពុជា​។ ការទទួលពាន​នេះ ក៏​ជា​កិត្តិយស​សម្រាប់​តារា​ខ្មែរ​ផងដែរ ទើប​កញ្ញា​ជំរុញ​ឲ្យ​កញ្ញា​កាន់​តែមាន​កម្លាំងចិត្ត ក្នុងការ​ដឹកនាំ​តារា​ខ្មែរ​ឲ្យ​ចូលរួម​ប្រកួត​និង​បង្ហាញ​រូប​សម្រស់​លើ​ឆាក​អន្តរជាតិ​ខ្លាំង​ឡើង​។

​កញ្ញា​សូ អែន​ណា និយាយថា កម្ពុជា​កាន់តែ​មាន​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល នាង បាន​បញ្ជូន​តារា​ខ្មែរ​ឲ្យ​ចូលរួម​ខណៈដែល​ជនបរទេស​ក៏បាន​កោតសរសើរ​ពី​តារាៗ របស់​កម្ពុជា​មិន​ដាច់​ពី​មាត់​។

​កញ្ញា​ថា​ក្រោយ​ភាពជោគជ័យ ក្រុម​បង្ហាញ​ម៉ូដ «​តារា​រះ​ថ្មី​» នឹង​កាន់​តែមាន​កម្លាំងចិត្ត​ដឹកនាំ​តួ ទៅកាន់​ឆាក​អន្តរជាតិ​បន្ថែមទៀត ក្នុងពេលដែល​សំលៀកបំពាក់​តំណាង​ឲ្យ​ជាតិខ្មែរ​បានឃើញ ក៏​នឹង​ត្រៀម​រំលេច​ឈុត​ប្រពៃ​សម័យ​ទំនើប​ដ៏​អស្ចារ្យ​ដើម្បី​អត្តសញ្ញាណ​របស់​ជាតិ​។
​កិត្តិយស​បំផុត​ដែល​នាង​ជា​ក្រុម​មាន​ភាព​រំភើប​ខ្លាំង​នោះ គឺ​តារា​ខ្មែរ​ទទួលបាន​ការប្រកាស​ឲ្យ ឡើង​ទទួលពាន និង​រង្វាន់ ក្នុងពេលដែល​តារា​បរ​ទេស​ផ្សេងទៀត មិន​ទទួលបាន​ផ្លែផ្កា​នេះ​។

​កញ្ញា​បន្តថា​ការពិត​កម្មវិធី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រ​ទស​កូរ៉េ​នោះ គឺជា​កម្មវិធី​តែមួយ ប៉ុណ្ណោះ​ដោយ​គ្រាន់តែ​ក្រោយ​បញ្ចប់​កម្មវិធី​ប្រឡង​ម៉ូ​ដែល​ក៏មាន​ការប្រគល់​ពាន​ដល់​តារាៗ​មក ពី​ប្រទេស​ផ្សេង​នៅ​មួយថ្ងៃ​បន្ទាប់ពី​ចប់​ម៉ូ​ដែល​ផង​៕ ដោយ​: បូ​រិ​ន​