តារា​ឃោសនា​គេហទំព័រ​ចំណីអាហារ ប្រាថ្នា​ចង់​ក្លាយជា​ស្ត្រី​ធាត់​បំផុត​ក្នុង​ពិភពលោក​

903
ចែករម្លែក

​តារា​ឃោសនា​គេហទំព័រ​ចំណីអាហារ​ម្នាក់​ដែលមាន​ទម្ងន់​ប្រមាណ ១៩០ គីឡូ​បាន​ទម្លាយ ឱ្យដឹង​គួរឱ្យភ្ញាក់ផ្អើល​ថា នាង​មាន​ក្តី​សុបិន​ចង់​ក្លាយជា​ស្ត្រី​ធាត់​បំផុត​ក្នុង​ពិភពលោក​។

​ដោយ​គេ​ស្គាល់​ថា លី​លី​ស ឌឹ សេ​ណូ​បៃ (Lilith the Cenobite) នារី​វ័យ ២៦ ឆ្នាំ​ធាត់​ត្រលុចៗ​មកពី​តំបន់​អា​ហ្សូ​រ៉េ​ស (Azores) ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ខាងលើនេះ បាន​ឡើង​ទម្ងន់​ដល់​ទៅ​ជាង ១៣០ គីឡូ ចាប់តាំងពី​នាង​បាន​ចូលរួម​សហគមន៍​អ្នក​ធាត់ កាលពី​៣ ឆ្នាំមុន​។​

​នាង​បាន​ប្រាប់ថា គេហទំព័រ​ចំណីអាហារ​នានា​តែងតែ​ជួល​ឱ្យ​នាង​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ ញែ​ម​ញ៉ាក់​ដាក់​កាមេរ៉ា​ដើម្បី​ប្រូ​ម៉ូត​ទំព័រ​របស់ខ្លួន​។ ហើយ​ពេលនេះ នាង​មានបំណង​ចង់ ក្លាយជា​ស្ត្រី​ធាត់​បំផុត​លើ​ពិភពលោក ខណៈ​ម្ចាស់​គ្រង​កំណត់ត្រា​ឯតទគ្គ​កម្ម​បច្ចុប្បន្ន មាន​ទម្ងន់ ២៩០ គីឡូ​៕ ប្រែ​សម្រួល​: ខុម​