តារា​ជាច្រើន​រំភើប​ពេល អ៊ឹម ជីវ៉ា បួស សងគុណ​មនុស្ស​ធ្លាប់ជួយ​លោក​

842
ចែករម្លែក

ដោយ:បូ​រិ​ន​/​ភ្នំពេញ​ ៖ តារា​ជាច្រើន​នាក់ ទាំង​រាមច្បង​សិល្បៈ តារា​កំប្លែង និង ម្ចាស់​ផលិតកម្ម​ភាពយន្ត​បានបង្ហាញ​អារម្មណ៍​រំភើប​និង​ត្រេកអរ​ចំពោះ លោក អ៊ឹម ជីវ៉ា បួស​ជា​ព្រះសង្ឃ​ដើម្បី​សងគុណ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​ធ្លាប់ជួយ​លោក មិន​គិតថា​សូម្បីតែ​ធ្វើ​តែ​ដើម្បី​ឪពុកម្តាយ​តែ​មុខ​ប៉ុណ្ណោះ​ទេ​។​

​ក្រោយ​ជួប​ហេតុការណ៍​អាក្រក់​រថយន្ត​របស់លោក​ក្រឡាប់ ​បណ្តាលឲ្យ​អ្នកបើកបរ​ស្លាប់​ម្នាក់​រួចមក​នៅ​ស្រុកស្រែ​អំបិល​នោះ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩ លោក អ៊ឹម ជីវ៉ា មាន​ឧបនិស្ស័យ​ជ្រះថ្លា​ជាមួយ​ព្រះពុទ្ធសាសនា លោក​និង​សាង​ភ្នួ​ស​(​បួស​) ជា​លើក​ទី​២ ម្តងទៀត​នៅ​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

ភិក្ខុ អ៊ឹម ជីវ៉ា បាន​ថ្លែងថា “​ខ្ញុំបាទ​បួស​នេះ ដើម្បី​បំពេញ​តួនាទី​ជា​កូន​ខ្មែរ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ។ ម្យ៉ាង​ដោយសារតែ​ខ្ញុំបាទ​ធ្លាប់ជា​កូនសិស្សលោក​រស់នៅ​ដោយសារ​បាយបាត្រ​រៀនសូត្រ​នៅ​វត្ត​នាគ​វ័​ន្ត​តាំងពី​តូច ។ លើក​នេះ​ក៏​ដើម្បី​សងគុណ​ឪពុកម្តាយ និង​អ្នកមានគុណ មនុស្ស​ល្អៗ​ដែល​តែងតែ​ជួយ​ខ្ញុំបាទ​ទាំង​ថវិការ កម្លាំងចិត្ត និង​ជួយ​គ្រប់​ប៉ែ​ប​យ៉ាង​ពេល​ខ្ញុំបាទ​កំពុង​ពិបាក​និង​វេទនា​។​

ក្រោយ​គ្រោះថ្នាក់​ក្រឡាប់​ឡាន​នៅ​កោះកុង​ស្រែអំបិល ប៉ុន្តែ​សំណាងល្អ​មិន​អី​នោះ សាមនេរ​រូបនេះ បាន​ប្រាប់ទៀតថា “​ខ្ញុំបាទ​សូម​លា​មាត់​លា​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំបាទ​បាន​ធ្លាប់​និយាយ​ទាំងអស់ និង​សូ​មខ​ម៉ា​ទោស​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ខុស​លើ​ពួកគាត់ ដោយ​ប្រកា​រណា​មិនដឹង​ខ្លួន និង​អភ័យទោស​អោយ​ចំពោះ​មនុស្ស​ដែល​ធ្លាប់ធ្វើ​ខុស​លើ​ខ្ញុំបាទ​។ សូម​បួងសួង​ឲ្យ​ប្រជាជន​ខ្មែរ​ចេះ​ស្រលាញ់​និង​សាមគ្គី​គ្នា​កាន់តែខ្លាំង​ឡើង និង​សូមអោយ​ប្រទេស​យើង​មាន​សុខសន្តិភាព​ស្ថេរភាព​មានការ​រីកចំរើន​រហូត​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ​និង​ឈ្លា​វៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​”​។​

សូមបញ្ជាក់ថា ការ​បួស​លើក​ទី​២​របស់​សាមនេរ អ៊ឹម ជីវ៉ា បាន​ត្រៀម​ធ្វើឡើង​ក្រោយ​ជួប​ហេតុការណ៍​អាក្រក់​រថយន្ត​របស់លោក​ក្រឡាប់​ខ្ទេចខ្ទីរ​បណ្តាលឱ្យ​ប​បាត់បង់​អ្នកបើកបរ​ម្នាក់ ប៉ុន្តែ​សំណាង និង រូ​ច​ផុតពី​គ្រោះថ្នាក់​លើក​នេះ​មិនកើត​អ្វី​លើ​ខ្លួន​ឡើយ​។ ពិធីបុណ្យ​បំបួស​នាគ អ៊ឹម ជីវ៉ា លើក​នេះ​មាន​វត្តមាន​តារា​ជាច្រើន​ដូចជា លោក​ឧកញ៉ា ឃ្លោក ម្ចាស់​ផលិតកម្ម​ចក្រវាល​ពេជ្រ អ្នកស្រី ថុង ស្រី​ទៀង តារា​កំប្លែង​ភេ​ទី​បី យ៉េ​យ៉េ មេក្រុម​តារា​ម៉ូ​ដែល​លោក វុទ្ធី តារា​សម្តែង​ជើងចាស់​អ្នកស្រី ចាន់ សោ​ភ័​ណ្ឌ និង​ព្រមទាំង​អ្នកសិល្បៈ​ជាច្រើនរូប​ទៀត ចូលរួម​ពិធីបុណ្យ​នេះ​៕​B/