តារា​ជើងចាស់ សាក់ ស៊ី​ស្បោង សន្យា​មក​កម្ពុជា​រៀងរាល់ឆ្នាំ​ដើម្បី​ធ្វើ​រឿង​ពិសេស​មួយ​

1303

​កំពូល​តារា​ស្រី​សិច​ស៊ី​ម្នាក់​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០-៧០ លោកស្រី សាក់ ស៊ី​ស្បោង សន្យាថា​លោកស្រី​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ក្នុងអំឡុង​ខែតុលា បើសិន​ជាមាន​សុខភាព​ល្អ ដើម្បី​ធ្វើបុណ្យ​ថ្វាយ​ព្រះ​រាជកុសល​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម​សីហនុ​។​

​ល្ងាច​ថ្ងៃទី ៦ ធ្នូ នេះ លោកស្រី សាក់ ស៊ី​ស្បោង បាន​វិល​ត្រលប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ ដែលជា​ប្រទេស​លោកស្រី​កំពុងស្នាក់នៅ​។ មុន​ការចេញដំណើរ តារា​ជើងចាស់​រូបនេះ​បាន​ប្រាប់ Sabay ថា លោកស្រី​សប្បាយចិត្ត​ខ្លាំងណាស់​ចំពោះ​ការ​បានមក​ប្រទេស​កំណើត​ជា​លើក​ទី​៣​នេះ ព្រោះ​លោកស្រី​បានឃើញ​យុវជន​ចេះ​ស្រលាញ់ ថែរក្សា​ភាពយន្ត​ខ្មែរ ពី​សម័យមុន​បែបនេះ​។​​លោកស្រី សាក់ ស៊ី​ស្បោង មុន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​អេ​ស្ប៉ា​ញ​

​កំពូល​តារា​ស៊ីវីល័យ បន្ថែមថា ក្នុង​រយៈ​ពេលដែល​លោកស្រី​នៅក្នុង​ប្រទេស​កម្ពុជា​លោកស្រី​បាន​ជួប​មិត្ត​ចាស់​របស់​លោកស្រី និង​បាន​ដើរ​កម្សាន្ត​ក្នុង​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដូចជា​រតនគីរី មណ្ឌល​គី​រី​ជាដើម​។ លោកស្រី​សាក់ ស៊ី​ស្បោង​៖ «​បើ​ខ្ញុំ​មាន​សុខ​ភាពល្អ ខ្ញុំ​នឹង​មក​ប្រទេស​កម្ពុជា​រាល់​ឆ្នាំ ក្នុង​ខែតុលា ខ្ញុំ​មក​ធ្វើបុណ្យ​ថ្វាយ​ព្រះករុណា​សីហនុ​(​ព្រះ​បរមកោដ្ឋ​) លោក​ជា​ចៅហ្វាយ​ខ្ញុំ លោក​មាន​ព្រះ​គុណ​ណាស់​សម្រាប់​ខ្ញុំ​ណាស់ ហើយ​សុគត​ក្នុង​ខែ​១០ ខ្ញុំ​ត្រូវ​មក​ធ្វើបុណ្យ​ថ្វាយ​លោក​​»។​សកម្មភាព​លោកស្រី សាក់ ស៊ី​ស្បោង នៅ​កម្ពុជា (​រូបភាព ហ្វេ​ស​ប៊ុ​ក មួយ​ម៉ឺន​អាល័យ​)

​ការវិល​ត្រលប់​របស់​តារា​កាច​ឆ្នាសឆ្នើម​រូបនេះ ក៏មាន​ក្រុមព្រះ​សុរិយា ដែល​ស្រលាញ់​សិល្បៈ​ភាពយន្ត និង​ជា​អ្នកស្រាវជ្រាវ​ភាពយន្ត​ក្នុង​សតវត្សរ៍​ឆ្នាំ​៦០-៧០ ចូលរួម​ជូន​ដំណើរ​ផងដែរ​។​

​តារា​វ័យ​៧៨​ឆ្នាំ លោកស្រី សាក់​ស៊ី​ស្បោង ធ្លាប់​សម្ដែង​រឿង​ថ្វាយ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​ជាច្រើន​រឿង​មានដូចជា​រឿង “​អប្សរា​” “​រស់​ដោយ​សប្បាយចិត្ត​” “​ព្រះ​ប្រជា​កុមារ​” និង “​វាសនា​អកុសល​” ជាដើម​៕

​រូបភាព លោកស្រី សាក់ ស៊ី​ស្បោង សម្តែង​ក្នុង​រឿង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០-៧០៖

​អត្ថ​ប​ទៈ ស្រីអូន​/sn