តារា​តឿ Verne Troyer​ស្លាប់​នៅ​អាយុ​៤៩​ឆ្នាំ​

302

Verne Troyer​ដែល​ល្បី​ក្នុង​រឿង​Austin Powers បាន​ស្លាប់​នៅ​អាយុ​៤៩​ឆ្នាំ នេះ​បើ​តាម​ការ​បង្ហោះ​ផ្សាយ​ក្នុង​ទំព័រ​នៃ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ទី​២១​មេសា​។​

​នៅ​មិនទាន់​មាន​ការបញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​លោក​នៅ​ឡើយ​ទេ តែ​សារ​ចុះផ្សាយ​ក្នុង​គណនី​ផ្ទាល់​របស់​គាត់​កាលពី​ពេល​ថ្មីៗ​បង្ហាញថា តារា​កន្តឿ​រូបនេះ​​មាន​បញ្ហា​សម្ពាធ​ផ្លូវចិត្ត​។​

​អត្ថបទ​បង្ហោះ​បាន​និយាយថា​”​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ គាត់​បាន​ខិតខំ​តស៊ូ​និង​បាន​ជ័យជម្នះៗ ហើយ​ខិតខំ​បន្ថែមទៀត តែ​ជា​អកុសល​ពេល​នេះ​វា​ច្រើនពេក​។​សម្ពាធ​ផ្លូវ​​ចិត្ត​និង​អត្តឃាត​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​។​អ្នក​មិន​ដែល​ដឹង​កំរិត​តស៊ូ​ដែល​ឆ្លងកាត់​នរណាម្នាក់ តែ​វា​មិន​យឺត​ពេល​ទេ​ក្នុង​ការរក​នរណាម្នាក់​អោយជួយ​”​។​

Troyer ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ខែ​នេះ​សំរាប់​ការព្យាបាល​អ្វីមួយ​។​តែ​កាលពី​ចូល​សម្រាក​ពេទ្យ​កាល​ពី​មួយ​ឆ្នាំ​មុន​ ​គាត់​បាន​និយាយថា​គាត់​មាន​ញ្ហា​ញៀន​ស្រា​។​

​ដោយ​មាន​កំពស់​ត្រឹមតែ​០.៨១​ម៉ែត្រ Troyer​បាន​ចូល​ក្នុង​ការងារ​សម្តែង​ដំបូង​ក្នុង​រឿង Baby’s Day Out (១៩៩៤)៕​ដោយ​៖​វាសនា​