តារា​តៃវ៉ាន់​ធ្វើឱ្យ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ភ្ញាក់ផ្អើល​ជាមួយ​សម្រស់​វ័យក្មេង​ជាង​អាយុ​របស់​នាង​ពាក់កណ្តាល​

1179
ចែករម្លែក

​ការរក្សា​សម្រស់​វ័យក្មេង​គឺជា​ក្តី​សុបិន​របស់​ស្ត្រី​ទាំងឡាយ ប៉ុន្តែ​ម្តាយកូន​៣​នាក់​មកពី​កោះ​តៃវ៉ាន់​ហាក់ដូចជា​សម្រេច​រឿងនេះ​បាន​ដោយ​មិន​ប្រឹង​ទាល់តែសោះ​។​

​នាង អា​លី​ស​សា ចៀ (Alyssa Chia) ដែល​បាន​ក្លាយជា​តារា​សម្តែង​ក្នុង​ឆ្នាំ ១៩៩០ បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​នៅ​តំបន់​ចុង​បូព៌ា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ស្បែក​រលោង​គ្មាន​ស្នាម​ជ្រួញ​របស់​នាង​។​

​អ្នកគាំទ្រ​របស់​នាង​ចៀ​បាន​សម្រុក​ចូលទៅក្នុង​បណ្តាញ​សង្គម​របស់​នាង​ដើម្បី​បង្ហាញ​ពី​ការកោតសរសើរ​របស់​ពួកគេ​ចំពោះ​សម្រស់​ក្មេង​ជាង​វ័យ​របស់​នាង​បន្ទាប់ពី​តារា​រូបនេះ​បាន​ប្រារព្ធ​ខួបកំណើត​របស់​នាង​នៅ​ខែ​នេះ​។​

​តារា​កើត​នៅ​តៃប៉ិ ដែល​ល្បី​នៅ​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍​រូបនេះ បាន​ឈានចូល​អាយុ ៤៤ ឆ្នាំ​កាលពី​ថ្ងៃទី ៧ ខែតុលា​។​

​ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត​ជាមួយ​អ្នកគាំទ្រ​របស់​នាង នាង​បាន​ចែករំលែក​រូបភាព​រប​ស់​នាង​និង​ក្រុមគ្រួសារ​របស់​នាង​នៅឯ​ពិធី​ខួបកំណើត ដល់​អ្នកគាំទ្រ​ចំនួន ២២ លាន​នាក់​នៅលើ​បណ្តាញ​សង្គម​ចិន Weibo ដែល​ស្រដៀង​ទៅនឹង Twitter របស់​អាមេរិក​ដែរ​។​

​នៅក្នុង​រូបភាព នាង​ចៀ​កំពុង​ព្យាយាម​ផ្លុំ​ទៀន​ខួបកំណើត​។ នាង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​គ្រួសារ​របស់​នាង រួមមាន​ស្វាមី​អាយុ ៣៥ ឆ្នាំ​ដែលជា​តារា​សម្តែង និង​កូនស្រី ៣ នាក់​របស់​នាង ដែលមាន​អាយុ ១៣ ឆ្នាំ ៣ ឆ្នាំ និង ១ ឆ្នាំ​។​

​នៅក្នុង​បណ្តាញ​សង្គម នាង​ចៀ​បាន​និយាយថា “​ថ្ងៃ​ខួបកំណើត​គឺជា​ថ្ងៃ​ដែល​ស្ត្រី​ទាំងអស់​ចូលចិត្ត​និង​ស្អប់​” ប៉ុន្តែ​កូនស្រី​ច្បង​របស់​នាង​យល់ថា​នាង​មាន​អាយុ ២២ ឆ្នាំ មិនមែន ៤៤ ឆ្នាំ​នោះទេ​។​

​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​រូប​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​នៅក្នុង​រូបភាព​។​

​អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ​លើ Weibo ថា “​នាង​មិនមែន​អាយុ ២២ ឆ្នាំ​ទេ​។ នាង​មាន​អាយុ ១៨ ឆ្នាំ​”​។​

​អ្នកផ្សេង​ទៀត​បាន​និយាយថា លោកស្រី​ចៀ “​នៅតែ​មើលទៅ​ក្មេង​វ័យ​ណាស់​” ហើយ​អាច​នឹង​ឱ្យគេ​ច្រឡំ​ស្មានតែ​អាយុ ២២ ឆ្នាំ​។​

​នៅក្នុង​បទសម្ភាសន៍​កាលពី​លើក​មុន​ជាមួយ​កម្មវិធី​ទូរទស្សន៍​របស់​តៃវ៉ាន់ “Queen” នាង​ចៀ​បាន​លាតត្រដាង​ពី “​ច្បាប់​មាស​” ក្នុងការ​រក្សា​សម្រស់​របស់​នាង​។​

​នាង​បាន​សារភាពថា នាង​មិនដែល​ផឹក​គ្រឿង​ស្រវឹង មិនដែល​ទទួលទាន​អាហារសម្រន់​កណ្តាលយប់ ឬ គេង​យប់​ជ្រៅ​នោះឡើយ​។

​នាង​ក៏​និយាយ​ដែរ​ថា នាង​ចៀសវាង​ប្រើ​ទូរស័ព្ទ ២ ម៉ោង​មុន​ចូល​គេង និង​ព្យាយាម​មិន​ញ៉ាំ​អាហារ​ចៀន​បំពង​សម្បូរ​ខ្លាញ់ ឬ អាហារ​ហឹរ​ទេ​។

​នាង​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការ​ផឹកទឹក​គ្រប់គ្រាន់ និង ហាត់ប្រាណ​ទៀងទាត់ យ៉ាងហោច ២ ដង​ក្នុង​មួយ​សប្តាហ៍​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង អា​លី​ស​សា ចៀ អាយុ ៤៤ ឆ្នាំ មើលទៅ​នៅតែ​ក្មេង​ស្បែក​ចាំ