តារា​ថៃ​កោរសក់​បួស​ជា​ដូនជី ក្រោយ​ជាប់គុក​ដោយសារ​ថ្នាំញៀន​

1822
ចែករម្លែក

នាងអាមេលៀ “អាមី” ចាកូប (Amelia “Amy” Jacobs) អតីតតារានិងបវរកញ្ញាយុវតីថៃ បានកោរសក់សាង ភ្នួសជាដូនជីនៅក្នុងខេត្ត ប្រាជីន ប៊ូរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧កញ្ញា ក្រោយពីត្រូវបានដោះលែងចេញពីគុកកាលពីខែមុនដោយសារទោសប្រើប្រាស់ថ្នាំញៀន។

មេធាវីរបស់នាង ត្រូវបានស្រង់សម្តីដែលបាននិយាយថា កូនក្តីរបស់លោកសាងផ្នួសនៅវត្តមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ការសាងភ្នួសរបស់នាង គឺដើម្បីបង្ហាញការស្តាយក្រោយរបស់នាងចំពោះការបង្កភាពអាម៉ាសនិងកង្វល់ដល់គ្រួសារ។នាងចង់ចែករំលែកកុសលផលបុណ្យនៃការសាងផ្នួសរបស់នាងជាមួយជនណាដែលមានបំណងទាំងទាំងល្អអាក្រក់ចំពោះនាង។តែនាងមិនបានបញ្ជាក់ថាតើនាងស្ថិតក្នុងភាពសាងផ្នួសរយៈពេលប៉ុណ្ណាទេ។

អាមេលៀ ដែលជាបវរកញ្ញាយុវតីថៃឆ្នាំ២០០៦ និងបានសម្តែងតួឯកក្នុងរឿងភាគក្នុងទូរទស្សន៍លេខ៧ថៃ គឺរឿង”ធិតាពានរ” ត្រូវបានកាត់ទោសអោយជាប់គុក៣ខែកាលពីខែមុន និងព្យូរទោស២ឆ្នាំ បូករួមទាំងពិន័យប្រាក់៥.០០០បាតចំពោះការប្រើថ្នាំញៀន។ទោះជាយ៉ាងណា នាងបានចំណាយពេលក្នុងការឃុំខ្លួនអស់១១ខែក្នុងពេលរង់ចាំការកាត់ក្តី ដូច្នេះបន្ទាប់ពីកាត់ក្តីហើយភ្លាម នាងក៏ត្រូវបានដោះលែងភ្លាមដែរ។

តារាថៃកូនកាត់ហូឡង់វ័យ២៩ឆ្នាំរូបនេះ និងមិត្តប្រុសអាយុ៤១ឆ្នាំជនជាតិថៃរបស់នាងត្រូវបានចាប់ខ្លួននៅផ្ទះមួយក្នុងក្រុងបាងកកកាលពីខែកញ្ញាឆ្នាំមុន ជាមួយនឹងថ្នាំម៉ាទឹកកក៧០ក្រាម ថ្នាំវង្វេង១៦គ្រាប់ ជញ្ជីងនិងឧបករណ៍ប្រើថ្នាំញៀន។

តុលាការបានរកឃើញថានាងមានកំហុសចំពោះការប្រើថ្នាំញៀន តែបានកាត់ទោសមិត្តប្រុសរបស់នាងអោយជាប់គុក២៥ឆ្នាំ ចំពោះការមាននិងលក់ថ្នាំញៀនខុសច្បាប់៕ដោយ៖វាសនា