តារា​ទូរទស្សន៍​អូស្ត្រាលី ជះ​លុយ​សន្ធឹកសន្ធាប់​កែ​សម្ផស្ស​សព្វកន្លែង​

560

​តារា​ទូរទស្សន៍​អូស្ត្រាលី នាង ចូ​ស៊ី ខាប​ឡុ​ញ (Josie Capllonch)​បាន​ជះ​លុយ​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ដើម្បី​កែ​សម្ផស្ស​ជាច្រើន​កន្លែង ពោលគឺ​ស្ទើរតែ​សព្វកន្លែង​គ្មាន​សល់​។

​តារា​ស្រី​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​ប្រាប់​កាសែត Daily Mail Australia គួរឱ្យភ្ញាក់ផ្អើល​ថា នាង​បាន​ជះ​លុយ​រហូតដល់​ទៅ ៥០.០០០​ដុល្លារ​សម្រាប់​ការកែ​សម្ផស្ស​ជាច្រើន​កន្លែង ដែលមាន ចាប់ពី​ការកែ​ច្រមុះ ការពង្រីក​ទំហំ​សុដន់​ការចាក់​ពង្រីក​សាច់​គូទ​រហូតដល់​ការ ចាក់​បន្តឹង​ស្បែក ព្រមទាំង​កន្លែង​មួយចំនួនទៀត​។

​ក្រោយពេល​កែ​សម្ផស្ស​ទ​ទួ​បាន​ជោគជ័យ តារា​ស្រី​រូបនេះ​បាន​និយាយ​ដោយ​មោទនភាព​ថា “​សម្រស់​ខ្ញុំ​ឥឡូវ​មិន​ដូច​ពីមុន​ទេ ឥឡូវ​មនុស្ស​ជាច្រើន​ស្រឡាញ់​សម្រស់​បច្ចុប្បន្ន​របស់ខ្ញុំ​”៕ ប្រែ​សម្រួល​: ខុម​