តារា​បង្ហាញ​ម៉ូត​កំប៉េះគូទ​ស្អាត​របស់​ប្រេ​ស៊ី​ល លាតត្រដាង​ចំណាប់អារម្មណ៍​របស់​នា​ង​អំពី​ប្រជាជន​រុស្ស៊ី ម៉េ​ស​ស៊ី និង​លោកពូ​ទីន​

502

​នាង ស៊ូ​ហ្ស៊ី ខ​ត​ថេ​ស (Suzy Cortes) ដែល​ចង្កេះអង្ក្រង​សិច​ស៊ី​របស់​នាង​កំពុង​ធ្វើឱ្យ​បុរសៗ​ឆ្កួត​វង្វេង​នៅ​ជុំវិញ​ពិភពលោក​នោះ បាន​លាតត្រដាង​ប្រាប់​វេ​ប​សាយ​ស្ពុ​ត​និក (Sputnik) អំពី​អ្វីដែល​នាង​គិត​ទាក់ទិន​នឹង​ជីវិត​ឯកជន​របស់​នាង មានដូចជា កីឡាករ​ម៉េ​ស​ស៊ី​និង​ប្រពន្ធ​គាត់ ក៏ដូចជា​ឥរិយាបថ​របស់​នាង​ចំពោះ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ផងដែរ​។​

​អំពី​ប្រទេស​រុស្ស៊ី​

​តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល ស៊ូ​ហ្ស៊ី ខ​ត​ថេ​ស ដែលមាន “​គូទ​ស្អាត​” បំផុត​នៅ​ប្រេ​ស៊ី​ល និង​ត្រូវបាន​គេ​ស្គាល់​ទូទាំង​ពិភពលោក​ថា​ជា បវរកញ្ញា​កំប៉េះគូទ​ស្អាត​ប្រចាំឆ្នាំ ២០១៥ (Miss BumBum) មាន​អ្នកគាំទ្រ​រាប់លាន​នាក់​ទូទាំង​ពិភពលោក​រួមទាំង​នៅ​ប្រទេស​រុស្ស៊ី​។​

​នាង​ខ​ត​ថេ​សបាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​វេ​ប​សាយ Sputnik Mundo យ៉ាង​ដូច្នេះ “​ខ្ញុំ​មាន​អ្នកគាំទ្រ​ជាច្រើន​មកពី​ប្រទេស​រុស្ស៊ី​ដែល​ប្រាប់​ខ្ញុំ​ថា​ពួកគេ​មិនដែល​ឃើញ​ស្ត្រី​ដូច​ខ្ញុំ​ពីមុន​នោះទេ​” ។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បានចាប់ផ្តើម​និយាយ​ដោយ​បញ្ចេញមតិ​អំពី​បទពិសោធន៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​នា​ង​យ៉ាង​ដូច្នេះ “​ជាទូទៅ ជនជាតិ​រុស្សី​មាន​ភាព​រម​ទ​ម្យ​ជាង​ជនជាតិ​ឡាទីន ដែល​ជួនកាល​ច្រងេងច្រងាង​ណាស់​”​។​

​តារា​បង្ហាញ​ម៉ូត​វ័យ ២៧ ឆ្នាំ​រូបនេះ​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​ស្ត្រី​ប្រេ​ស៊ី​ល​ដែល​នឹង​តំណាងឱ្យ​ប្រទេស​របស់​នាង​អំឡុង​ការប្រកួត​បាល់ទាត់​ពិភពលោក​ក្របខណ្ឌ​ហ្វី​ហ្វា ២០១៨ (FIFA World Cup 2018) នៅ​រុស្ស៊ី ដែល​នេះ​ជា​មូល​ហេតុដែល​នាង​បាន​ស្នើឱ្យ​ទស្សនា​វ​ដ្តី Playboy យក​ប្រទេស​រុស្សី​ជា​ប្រធានបទ​នៃ​ការថតរូប​របស់​នាង​ក្នុង​ខែធ្នូ​។​

​នាង​ស៊ូ​ហ្ស៊ី​និយាយថា “​ខ្ញុំ​ចង់​មក​ប្រទេស​រុស្ស៊ី​ជាមួយនឹង​គម្រប​ទស្សនា​វ​ដ្តី​ដែល​បាន​បោះ​ពុ​ម្ភ​ផ្សាយ​” ។​

​អំពី​ម៉េ​ស​ស៊ី និង​បាល់ទាត់​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​ក៏​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​ចំពោះ​បុរស​ដែល​នាង​យល់ឃើញថា​ទាក់ទាញ​ផងដែរ​។ ម្នាក់​ក្នុងចំនោម​ពួកគេ​គឺជា​កីឡាករ​បាល់ទាត់​អា​ហ្ស​ង់​ទីន លី​អូ​នែ​ល ម៉េ​ស​ស៊ី ដែល​នាង​បាន​សារភាព​ពី​សេចក្តីស្រឡាញ់​របស់​នាង​ចំពោះ​គាត់​។​

​គួរឱ្យ​សោកស្តាយ​បន្ទាប់ពី​បាន​សារភាព​ដូច្នេះ នាង​ខ​ត​ថេ​សត្រូវ​បាន​បិទ (Block) មិនឱ្យ​ចូល​មើល​បណ្តាញ​សង្គម​របស់​ម៉េ​ស​ស៊ីត​ទៅទៀត​នោះទេ​។​

​នារី​រូប​នោះបាន​ត្អូញត្អែរថា “​ភរិយា​របស់​ម៉េ​ស​ស៊ី​បាន​បិទ (Block) រូបខ្ញុំ និង​គណនី​របស់គាត់​” ។​

​យោងតាម​នាង​ខ​ត​ថេ​ស នាង​មិន​យកចិត្តទុកដាក់​ទេ​នៅពេលដែល​មនុស្ស​និយាយ​ប្រមាថមើលងាយ​នាង​លើ​បណ្តាញ​សង្គម​។​

​នាង​និយាយ​ទាំង​ស្តាយក្រោយ​ថា “​តែងតែមាន​មនុស្ស​ជេរប្រមាថ​ខ្ញុំ ជាពិសេស​នៅពេល​ខ្ញុំ​ឧទ្ទិស​សៀវភៅ​ទស្សនា​វ​ដ្តី​របស់ខ្ញុំ​ឱ្យទៅ​ម៉េ​ស​ស៊ី ពី​កេ ឬ ស្វា​រ៉េ​ស​។ ពួកគេ​សរសេរថា គាត់​រៀបការ​ហើយ និង​មិន​ចង់​ធ្វើ​អ្វី​ជាមួយ​នាង​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​។ តាមពិត វា​ខុសគ្នា​។ ខ្ញុំ​គ្រាន់តែ​ជា​អ្នកគាំទ្រ ហើយ​ពួកគេ​គិតថា​ខ្ញុំ​ចង់​នៅ​ជាមួយ​ពួកគេ​។ ប្រសិនបើ​ខ្ញុំ​ជា​បុរស គ្មាន​នរណាម្នាក់​និយាយ​អ្វី​ទេ ហើយ​ដោយសារតែ​ខ្ញុំ​ជា​បវរកញ្ញា​គូទ​ស្អាត ពួកគេ​បិទ​ខ្ញុំ (​លើ​បណ្តាញ​សង្គម​)”​។

​អំពី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន និង​នយោបាយ​

​ជីដូន​របស់​នាង​ខ​ត​ថេ​ស​គឺជា​ជនជាតិ​កាតា​ឡាន ដែល​នេះ​ជា​មូលហេតុ​ដែល​តារា​បង្ហាញ​ម៉ូត​រូបនេះ​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​នយោបាយ និង​ជា​អ្នកតស៊ូ​មតិ​យ៉ាងសកម្ម​ចំពោះ​ឯករាជ្យភាព​របស់​តំបន់​កាតា​ឡូ​ញ៉ា​។​
​តារា​រូបនេះ​តែងតែ​បញ្ចេញយោបល់​លើ​ប្រធានបទ​នយោបាយ​នៅលើ​បណ្តាញ​សង្គម​។​

​តារា​គូទ​ស្អាត​របស់​ប្រេ​ស៊ី​ល​រូបនេះ​បាន​លើកឡើងថា “​ខ្ញុំ​គិតថា​វ្ល៉ា​ឌី​មៀរ ពូ​ទីន ជា​មេដឹកនាំ​ពិភពលោក​ដ៏​អស្ចារ្យ​ម្នាក់ ដែល​កំពុងធ្វើការ​យ៉ាង​លំបាក​សម្រាប់​ប្រជាជន​របស់គាត់​។ គ្រប់គ្នា​ដឹងថា អ្វីៗ​គឺ​ខុសគ្នា​នៅក្នុង​ប្រទេស​របស់ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

តារា​បង្ហាញ​ម៉ូត​គូទ​ស្អាត នាង ស៊ូ​ហ្ស៊ី ខ​ត​ថេ​ស