តារា​បង្ហាញ​ម៉ូត​ជាច្រើន​នាក់​នាំគ្នា​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ផលិត​ចេញពី​ស្កុ​តបិត​ដើរ​លើ​ឆា​កនៅ​ញូវយ៉ក​

551

​អ្នក​ច្នៃ​ម៉ូដ​ម្នា​ក់បាន​ប្រើ​វិធីសាស្ត្រ​ថ្មី​ចំពោះ​ឈុត​ហែល​ទឹក នៅពេល​បញ្ជូន​តារា​បង្ហា​ញ​ម៉ូត​របស់ខ្លួន​ឱ្យ​ដើរ​លើ​វេទិកា​ដើរ​ម៉ូត​នៅ​កម្មវិធី New York Fashion Week ដោយ​ស្លៀកពាក់​ឈុត​ប៊ី​គី​នី​ផលិត​ចេញពី​ស្កុ​តបិតតែ​ប៉ុណ្ណោះ​។​

Black Tape Project ជា​ឈ្មោះ​ម៉ាក​សញ្ញា​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ៃ​អា​មី​ដែល​លាយ​បញ្ចូល​គ្នា​នូវ​សិល្បៈ​និង​ម៉ូត​ទាន់សម័យ បានធ្វើការ​បង្ហាញខ្លួន​លើកដំបូង​នៅ​កម្មវិធី New York Fashion Week កាលពី​ថ្ងៃអាទិត្យ ទី​៩ កញ្ញា​។​

​អ្នកដើរ​ម៉ូត​ជាច្រើន​នាក់​បានបង្ហាញ​ម៉ូត​នៅលើ​ឆាក​ក្នុង​ឈុត​ជាច្រើន​ប្រភេទ​ដោយ​ប្រើតែ​ស្កុ​តបិត​ជាប់​នឹង​រាងកាយ​របស់​ពួកនាង​តែប៉ុណ្ណោះ ដែល​ច្នៃ​ឡើង​ឱ្យ​ដូច​ទៅនឹង​ម៉ូត​សម្រាប់​រដូវ​កាល​ដ៏​ពេញនិយម​សម្រាប់​ឈុត​ហែល​ទឹក​។​

​តារា​ម៉ូ​ដែល​ម្នា​ក់បាន​ដើរ​លើ​ឆាក​ជាមួយ​បំណែក​នៃ​ផ្ទាំង​ស្កុ​ត​ពណ៌​បៃតង​ដែល​បិត​ពី​ក​របស់​នាង​រហូតដល់​ត្រគាក​របស់​នាង​។​

​តារា​ម្នាក់ទៀត​មាន​ស្កុ​ត​ពណ៌​ទឹកប្រាក់​បិត​លើ​ក្បាល និង ដើមទ្រូង​របស់​នាង និង​ស្លៀកសំពត់​ខ្លី​កាត់​ចេញពី​សរសៃ​ស្កុ​ត​ដដែល​។​

​អ្នក​ច្នៃ​ម៉ូត​ស្កុ​តនៃ​គម្រោង Black Tape Project គឺ​លោក ចូល អាល់​វើ​រ៉េ​ស​៕ ដោយ៖ កញ្ញាដាលីស

លោក ចូល អាល់​វើ​រ៉េ​ស បញ្ជូន​តារា​បង្ហាញ​ម៉ូត​របស់គាត់​ឱ្យ​ដើរ​លើ​ឆាក​ក្នុង​ឈុត​ធ្វើ​ពី​ស្កុ​តបិត​ទាំងស្រុង