តារា​បង្ហាញ​ម៉ូត​ផ្លេ​ប៊​យ​ចែករំលែក​សាច់រឿង ​អំពី​ការ​ប្រែ​ក្លាយទៅជា​កូនក្រមុំ​តុក្កតា Barbie ដ៏​ល្បីល្បាញ​

243
ចែករម្លែក

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា ខណៈដែល​នាង​បាន​ចំណាយ​ប្រាក់​ជាច្រើន​សម្រាប់​ការវះកាត់​ ភាគច្រើន​របស់​នាងការវះកាត់​ខ្លះ​គឺ​ត្រូវ​បានចេញ​លុយ​ដោយ​បុរសៗ​ដែល​នាង​បាន​ទាក់ទង​ជាមួយ ដែល​បាន​ចំណាយ​ប្រាក់​ដើម្បី​កែលម្អ​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​។​

​នាង ផូ​លី​ណា ជេ ខេនឌី (Paulina J. Candy) អាយុ ២៤ ឆ្នាំ​ មកពី​ទីក្រុង​ឡុង​ដ៍​បាន​ចំណាយ​ប្រា​ក់ជាង ៦៦.០០០ ដុល្លារ​ដើម្បី​កែកុន​ខ្លួនប្រាណ​ទាំងមូល​ឱ្យ​ដូច​កូនក្រមុំ​តុក្កតា Barbie ដ៏​ល្បីល្បាញ​។​

​យោងតាម​កាសែត​អង់គ្លេស Daily Mail បានឱ្យដឹងថា នាង​ផូ​លី​ណា​បានចាប់ផ្តើម​វះកាត់​កែកុន​ខ្លួនប្រាណ​នៅពេល​នាង​កំពុង​ស្ថិតនៅ​វ័យ​ជំទង់ ដោយ​ទទួល​ការវះកាត់​ពង្រីក​សុដន់​លើកដំបូង​នៅ​អាយុ ១៨ ឆ្នាំ​។​

​នាង​ផូ​លី​ណា​និយាយថា “​នៅពេល​ខ្ញុំ​នៅ​ក្មេង ទូរទស្សន៍ MTV បាន​ផ្សព្វផ្សាយ​កម្មវិធី​ផ្លេ​ប៊​យ​មួយ​មាន​ចំណងជើង​ថា Girls Next Door ហើយ​ខ្ញុំ​ពេញចិត្ត​ខ្លាំងណាស់​នឹង​បែបផែន​ជីវិត​របៀប​ដូច​ផ្លេ​ប៊​យ​។ កម្មវិធី​នេះ​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យធ្វើ​ការកែ​កុន​ខ្លួនប្រាណ​ទាំងមូល​។ បន្ទាប់មក ខ្ញុំ​បានសម្រេច​ចិត្ត​ពង្រីក​ដោះ​និង​បបូរមាត់​ឱ្យ​កាន់តែ​ធំ ព្រោះ​ខ្ញុំ​យល់ថា​វា​សិច​ស៊ី​និង​ទាក់ទាញ​ខាង​ផ្លូវភេទ​”​។​

​ចាប់តាំងពី​ពេលនោះ​មក នាង​ផូ​លី​ណា​បានទទួល​ការវះកាត់​ជាច្រើន​ដើម្បី​ពង្រីក​ទំហំ​ដោះ​ទៅដល់​កម្រិត J-cup និង​ចាក់​ថ្នាំ​ពង្រីក​កំប៉េះគូទ​។​

​កាសែត​អង់គ្លេស​នេះ​បាន​បន្ថែមថា ខណៈដែល​អាជីព​ជា​តារា​បង្ហាញ​ម៉ូត​បាន​រក​កម្រៃ​ដើម្បី​វះកាត់​ភាគច្រើន​ចេញពី​ហោប៉ៅ​ផ្ទាល់​របស់​នាង នាង​ក៏បាន​សារភាព​ដែរ​ថា នាង “​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ជាច្រើន ដែល​លើកទឹកចិត្ត​និង​ឱ្យ​លុយ​ដល់​នាង​ដើម្បី​ពង្រីក​ដើមទ្រូង​របស់​នាង​ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​”​។​

​នាង​បាន​រអ៊ូ​ថា “​ខ្ញុំ​តែងតែមាន​បញ្ហា​ជាមួយ​ការរក​មនុស្ស​ប្រុស​ស័ក្តិសម​ម្នាក់​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​នេះ​ជា​រឿង​អាក្រក់​មួយ​ចំពោះ​ការ​មាន​រូបរាង​សិច​ស៊ី​” ដោយ​បន្ថែមថា នាង​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​មនុស្ស​ទាំង​ពីរភេទ ដោយ​ពួក​ប្រុសៗ​ឆ្កួត​វង្វេង​នឹង​រូប​សម្រស់​របស់​នាង និង​ពួក​ស្រីៗ​មាន​អារម្មណ៍​ច្រណែន​នឹង​រូបរាង​ល្អ​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស/Ha