តារា​បង្ហាញ​ម៉ូត​មួយក្រុម ចូលរួម​ត្បាញ​ក្រមា​ខ្មែរ

2424
ចែករម្លែក
  • 344
    Shares

​ដោយៈ​បញ្ញា​សាស្ត្រ​ / ​ភ្នំពេញៈជាការ​ចូលរួម​លើកស្ទួយ​វប្បធម៌​​ខ្មែរ ឲ្យ​មាន​ភាព​លេចធ្លោ និង​ចង់បង្ហាញ​ទៅ​ពិភពលោក​ថា​ខ្មែរ​ពិតជា​អាចធ្វើ​បាន នូវ​ការ​ត្បាញ​ក្រមា ប្រវែង​មួយ​ពាន់​ម៉ែត្រ តារា​បង្ហាញ​ម៉ូត ជាច្រើន​ដួង របស់ Kondeang Model Casting and Event Management បានរួម​គ្នា​ត្បាញ​ក្រមាខ្មែរ ដើម្បី​ទុកជា​អនុស្សាវរីយ៍​។

ចូលរួមត្បាញក្រមាខ្មែរ(រូបបញ្ញាសាស្រ្ត)

​ ​លោក អ៊ិន ទី​តូ អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បង្ហាញ​ម៉ូត Kondeang Model Casting and Event Management បាន​ឲ្យ​ដឹងថា នេះ​ជា​មោទនភាព​មួយ​សម្រាប់​ក្រុម​របស់លោក​ទាំងមូល ដែល​បាន​ចូលរួមចំណែក ក្នុងការ​ត្បាញ​ក្រមាខ្មែរ ឲ្យ​គ្រប់​មួយ​ពាន់​ម៉ែត្រ ដែ​លោ​កថា​ខ្មែរ​អាចធ្វើ​បាន​។

​ ​លោក​បន្តថា ការចូលរួម​នេះ ក៏​ជា​អនុស្សាវរីយ៍​មួយ ដែល​ក្រុម​របស់លោក បាន​ត្រៀមខ្លួន​ដើម្បី​ចូលរួម​អង្គរ​សង្ក្រាន្ត​ខាងមុខនេះ ផងដែរ​។

​ ​តោះ​ទៅ​មើល​តារា​បង្ហាញ​ម៉ូត​ត្បាញ​ក្រមាទាំងអស់គ្នា ! ៕MN