តារា​បង្ហាញ​ម៉ូត​ម៉ិ​ក​ស៊ិ​កថត​ស្រាត​នៅ​កណ្តាលវាល​ដើម្បី​បុព្វហេតុ​ល្អ​មួយ តែ​អ្នក​មិនដឹង​រឿង​នាំគ្នា​រិះគន់​នាង​

1183
ចែករម្លែក
  • 3
    Shares

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​លាតត្រដាង​ថា ទោះបីជា​នាង​បាន​ប្រើ​រូបថត​អាក្រាត​បែបនេះ​ដើម្បី​លើកកម្ពស់​បុព្វហេតុ​សប្បុ​រសធម៌​ក៏ដោយ ក៏​នាង​នៅតែ​ទទួលបាន​មតិ​រិះគន់​អវិជ្ជមាន​ជាច្រើន​ពី​ស្ត្រី​ដែល “​វាយប្រហារ​និង​រិះគន់​” នាង​ដោយ​មិនបាន​ដឹង​អ្វី​សោះ​អំពី​នាង​។​

​នាង អា រ៉ូ​អាស (Are Rojas) តារា​បង្ហាញ​ម៉ូត​អាយុ ២៧ ឆ្នាំ​មកពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ចូលរួម​ក្នុង​ការថតរូប​អាក្រាត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី “​ការធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​” នៃ​អំពើហិង្សា​មកលើ​ស្ត្រី​នៅ​អាមេរិក​ឡាទីន​និង​នៅ​បរទេស​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​និយាយប្រាប់​កាសែត​ដេលី​មែ​ល​ថា “​រឿង​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺថា នៅក្នុង​សតវត្ស​ទី ២១ រូប​កាយ​អាក្រាត​របស់​មនុ​ស្សបាន​បង្កើតឱ្យមាន​ការជជែក​វែកញែក ភាពចម្រូងចម្រាស់ និង​ការព្រួយបារម្ភ​ច្រើនជាង​អំពើហិង្សា ដែល​យើង​រស់នៅ​ជាមួយ​រាល់ថ្ងៃ​ទៅទៀត​”​។​

​ការថតរូប​ដែលមាន​រយៈពេល​ត្រឹមតែ​ពីរ​បី​វិនាទី​នេះ​បាន​កើតឡើង​នៅពេលដែល​តារា​បង្ហាញ​ម៉ូត​រូបនេះ​កំពុង​រង់ចាំ​នៅតាម​ស្ថានីយ​ប្រេង​មួយ​នៅ​ជិត​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​។​

​នាង​បាន​បន្ថែមថា “​វា​ហាក់ដូចជា​យើង​កំពុង​ធ្វើឱ្យមាន​ប្រក្រតីភាព​ឡើងវិញ​នៃ​អំពើហិង្សា ប៉ុន្តែ​រូបអាក្រាត​គឺជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​ជាង​ចំពោះ​សីលធម៌​ខុសឆ្គង​របស់​សង្គម​យើង​។ វា​តម្រូវឱ្យមាន​ការអប់រំ​អំពី​ផ្លូវភេទ​ពិតប្រាកដ​និង​ទូលំទូលាយ​នៅក្នុង​សាលារៀន​ដើម្បី​អប់រំ​មនុស្ស​ជំនាន់​ក្រោយ​កុំឱ្យ​រំលោភ​ឬ​សម្លាប់​”៕ ដោយ៖ កញ្ញាដាលីស

នាង អា រ៉ូ​អាស​ថត​ស្រាត​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រើ​ហិង្សា​លើ​ស្ត្រី