តារា​បង្ហាញ​ម៉ូត​លើ​អ៊ី​ន​ស្តា​ក្រាម ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រឿងញៀន​ក្នុងប្រទេស​អូស្ត្រាលី​

1094
ចែករម្លែក
  • 23
    Shares

​អ្នក​បង្ហាញ​ម៉ូត​ហាត់ប្រាណ​ដ៏​ល្បីល្បាញ​នៅលើ​អ៊ី​ន​ស្តា​ក្រាម (Instagram) ឈ្មោះ ម៉ា​រី ម៉ួ​ឡូយ ត្រូវបាន​ចាប់ខ្លួន​នៅ​ដើម​សប្តាហ៍​នេះ ជាមួយនឹង​អតីត​មិត្ត​ប្រុស​របស់​នាង ពីបទ “​រត់ពន្ធ​គ្រឿងញៀន​ប្រភេទ​អ៊ិ​ក​ស្តា​ស៊ី ២៤.០០០ គ្រាប់​តម្លៃ ១ លាន​ដុល្លារ​”​។​

​តារា​បង្ហាញ​ម៉ូត​អាយុ ២៥ ឆ្នាំមាន​អ្នកគាំទ្រ​ជិត ៧០.០០០ នាក់​នៅលើ​អ៊ី​ន​ស្តា​ក្រាម​រូបនេះ តាម​ដឹង គឺ​ត្រូវបាន​ចាប់ខ្លួន​រួមជាមួយ​អតីត​សង្សារ​របស់​នាង​ឈ្មោះ ចា​សុន អាត​គីន ដោយ​សង្ស័យ​ជាប់ទាក់ទង​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយ បន្ទាប់ពី​ការ​ឆ្មក់​បង្ក្រាប​របស់​ប៉ូលិស​នៅឯ​តំបន់​ញូ​វ​ស្ទី​ត និង ធើ​នើ​រី​ហ្វ នៅ​ជាយក្រុង​ប្រ៊ី​ស​ប៊ែ​ន ប្រទេស​អូស្ត្រាលី​។ គូស្នេហ៍​នេះ​តាម​សេចក្តីរាយការណ៍ គឺ​ត្រូវបាន​តុលាការក្រុង​ប្រ៊ី​ស​ប៊េ​ន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​។​

​យោងតាម​ប៉ូលិស​បានឱ្យដឹងថា គូស្នេហ៍​ទាំងពីរ​នេះ​គឺជា​ប់​ពាក់ព័ន្ធ​ក្នុងការ​ជួញដូរ ផ្គត់ផ្គង់ និង​កាន់កាប់​គ្រឿងញៀន និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​រវាង​ទីក្រុង​ស៊ីដនី និង ឃ្វី​ន​ស៍លែ​ន ហើយ​ថា​លោក​អាត​គីន ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​អចលនទ្រព្យ​មួយកន្លែង ដែល​ថ្នាំញៀន​ទាំងនោះ​ត្រូវបាន​រឹបអូស​។ នាង​ម៉ូ​ឡូយ ដែល​ផ្សព្វផ្សាយ​ខ្លួនឯង​ថា​ជា​អ្នក​ងុបងុល​នឹង​ការរស់នៅ​ប្រក​ដោយ​សុខភាព​ល្អ និង​បង្ហោះ​រូបនាង​ក្នុង​ឈុត​ប៊ី​គី​នី​រាប់មិនអស់​នៅលើ​គណនី​អ៊ី​ន​ស្តា​ក្រាម​ដើម្បី​បង្អួតរាង​ដ៏​ស្អាត​របស់​នាង​នោះ ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពីបទ​ជួញដូរ​កូកាអ៊ីន​។​

​លោក​អាត​គីន និង នាង​ម៉ូ​ឡូយ នឹង​បង្ហាញមុខ​នៅ​តុលាការ​នៅ​ថ្ងៃទី ៣០ មេសា​៕ ដោយ៖ កញ្ញាដាលីស

លោក​អាត​គីន និង នាង​ម៉ូ​ឡូយ នឹង​បង្ហាញមុខ​នៅ​តុលាការ​នៅ​ថ្ងៃទី ៣០ មេសា