នាំគ្នា​តវ៉ា​បម្រាម​លើ​ការបញ្ចេញ​រូបភាព​ចុង​ដោះ​ស្ត្រី នៅ​ពីមុខ​ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Facebook

1373
ចែករម្លែក

​តារា​សិល្បៈ​មួយក្រុម​បានរៀបចំ​ការតវ៉ា​អាក្រាតកាយ​មួយ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃអាទិត្យ ទី​២​មិថុនា ដែល​បាន​ព្យាយាម​គូសបញ្ជាក់​ពី​ការហាមឃាត់​របស់ Instagram និង Facebook លើ​រូបថត​ដែល​បង្ហាញ​ពី​ក្បាលដោះ​ស្ត្រី​។​

Instagram និង Facebook អនុញ្ញាត​រូបថត​ក្បាលដោះ​បុរស​នៅលើ​វេ​ប​សាយ​របស់ខ្លួន ប៉ុន្តែ​មិន​អនុញ្ញាត​សម្រាប់​ក្បាលដោះ​ស្ត្រី​នោះទេ​។ នៅក្នុង​ការឆ្លើយតប តារា​សិល្បៈ​ម្នាក់​ឈ្មោះ ស្ពេ​ន​ស័​រ ទូ​នី​ក (Spencer Tunick) បានរៀបចំ​ក្រុម​តវ៉ា​មួយ​ដែលមាន​តារា​បង្ហាញ​ម៉ូត​ប្រុស​និង​ស្រី ដើម្បី​ធ្វើការ​តវ៉ា​ដោយ​នាំគ្នា​ដេក​អាក្រាតកាយ​និង​កាន់​រូបថត​ធំៗ​នៃ​ក្បាល​សុដន់​នៅ​ជិត​ស្ថានីយ​រថភ្លើង​ក្រោម​ដី Astor Place ក្នុង​សង្កាត់​ម៉ា​ហាន់​តាន់​នៃ​ក្រុង​ញូវយ៉ក​។​

​រូបថត​ក្បាលដោះ​ដែល​កាន់​ដោយ​ពួក​តារា​បង្ហាញ​ម៉ូត​របស់លោក​ទូ​នី​ក ត្រូវបាន​ថត​បរិច្ចាគ​ពី​តារា​ល្បីៗ​ជាច្រើន​រួមទាំង​រូប​ក្បាលដោះ​របស់លោក​ទូ​នី​ក​ខ្លួនឯង​ផ្ទាល់​។​

​លោក​ទូ​នី​ក​បានរៀបចំ​ការថតរូប​នេះ​ដោយ​សហការ​ជាមួយ​សម្ព័ន្ធជាតិ​ប្រឆាំង​ការគាបសង្កត់ ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​យុទ្ធ​ការ​មួយ​ដែលមាន​ឈ្មោះថា #WeTheNipple​។​

​វេ​ប​សាយ​របស់​យុទ្ធនាការ​នេះ​បាន​និយាយថា “​ការហាម​ប្រាម​នេះ​បាន​រារាំង​តារា​សិល្បៈ​ជាច្រើន​ពី​ការចែក​ចាយ​ស្នាដៃ​របស់​ពួកគេ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​។ វា​ប៉ះពាល់​ដល់​សិល្បករ​សិល្បការិនី​ដែល​ការងារ​របស់​ពួកគេ​ផ្តោតទៅលើ​រូបរាងកាយ​របស់​ពួកគេ​រួមទាំង​តារា​សិល្បៈ​ភេទ​ទី​បី​និង​រាងកាយ​របស់​អ្នក​ដែល​នៅក្នុង​សហគមន៍​របស់​ពួកគេ​”៕ ដោយ៖ កញ្ញាដាលីស

តារា​បង្ហាញ​ម៉ូត​នាំគ្នា​ដេក​ស្រាត​តវ៉ា​នៅមុខ​ទីស្នាក់ការ​កណ្តាល​របស់ Facebook នៅ​ញូវយ៉ក​កាលពី​ថ្ងៃអាទិត្យ