តារា​បង្ហាញ​ម៉ូត​អាយុ​២៣​ឆ្នាំ​ដែល​លក់​ព្រហ្មចារិយ៍​តាម​អន​ឡាញ អះអាងថា ទទួលបាន​លុយ​២,៦១​លាន​ដុល្លារ​ពី​អ្នកនយោបាយ​ជប៉ុន​ម្នាក់​

431
ចែករម្លែក

​តារា​បង្ហាញ​ម៉ូត​វ័យក្មេង​ម្នាក់ ដែល​ដាក់លក់​ព្រហ្មចារិយ៍​របស់​នាង​នៅលើ​អន​ឡាញ បាន​អះអាងថា នាង​បានទទួល​ការដេញថ្លៃ​២,៦១ លាន​ដុល្លារ​។​

​នាង ម៉ា​ប៊ូ​បា ម៉ាំ​ម៉ា​ដ​ហ្សា​ដា (Mahbuba Mammadzada) អាយុ ២៣ ឆ្នាំ​មកពី​អា​ហ្សែ​បែ​ហ្ស​ង់​រូបនេះ​បាន​ល្បី​ពេញ​សារព័ត៌មាន​កាលពី​ឆ្នាំមុន​សម្រាប់​ការប្រកាស​ពី​គម្រោង​រកលុយ​ដ៏​ចម្រូងចម្រាស់​របស់​នាង ហើយ​បាន​អះអាងថា ការលក់​ដេញថ្លៃ​ព្រហ្មចារិយ៍​របស់​នាង​បានបញ្ចប់​ហើយ​នៅ​ចុង​សប្តាហ៍​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​លក់​ព្រហ្មចារិយ៍​តាម​អន​ឡាញ​ឈ្មោះ Cinderella Escorts បានឱ្យដឹងថា អ្នកដេញថ្លៃ​ឈ្នះ​រូបនោះ​គឺជា “​អ្នកនយោបាយ​មកពី​ទីក្រុង​តូ​ក្យូ​” ដែល​មិន​បញ្ចេញ​ឈ្មោះ ជាមួយ​មេធាវី​ម្នាក់​នៅ​ទីក្រុង​ឡុង​ដ៍​និង​កីឡាករ​បាល់ទាត់​ម្នា​ក់នៅ​ទីក្រុង​មុយ​និ​ច​ឈរ​នៅ​លេខ ២ និង​លេខ ៣​។​

​អ្នកដេញថ្លៃ​ឈ្នះ​នឹង​អាចឱ្យ​គ្រូពេទ្យ​ពិនិត្យ​នាង​ម៉ាំ​ម៉ា​ដ​ហ្សា​ដា​ដើម្បី​ធានាថា​នាង​នៅ​ព្រហ្មចារិយ៍ មុនពេល​គេង​ជាមួយ​នាង​នៅ​សណ្ឋាគារ​មួយ​ក្នុងប្រទេស​អាល្លឺម៉ង់​។​

​តាម​ដឹង​ក្រុមហ៊ុន Cinderella Escorts នឹង​ទទួលបាន​ចំណែក ២០ ភាគរយ​ពី​ការលក់​ព្រហ្មចារិយ៍​នេះ​សម្រាប់​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​៕ ដោយ៖ កញ្ញាដាលីស

នាង ម៉ា​ប៊ូ​បា ម៉ាំ​ម៉ា​ដ​ហ្សា​ដា នឹងត្រូវ​ដេក​ជាមួយ​អ្នកនយោបាយ​ជប៉ុន​នៅ​សណ្ឋាគារ​មួយ​នៅ​អាល្លឺម៉ង់ បន្ទាប់ពី​វេជ្ជបណ្ឌិត​ពិនិត្យ​ព្រហ្មចារិយ៍​របស់​នាង​រួចរាល់
#