តារា​បង្ហាញ​ម៉ូត​អាយុ ១៩ ឆ្នាំ​អះអាងថា បាន​លក់​ព្រហ្មចារិយ៍​តម្លៃ​ជិត ៣ លាន​ដុល្លារ​ឱ្យទៅ​អ្នកជំនួញ​អារ៉ាប់ ហើយ​ថា​តារា​ហូលីវូដ​ម្នាក់​ក៏បាន​ដេញថ្លៃ​ដែរ​

610

​តារា​បង្ហាញ​ម៉ូត​ម្នាក់​អះអាងថា នាង​បាន​ដាក់លក់​ព្រហ្មចារិយ៍​របស់​នាង​ក្នុងតម្លៃ​ជិត ៣ លាន​ដុល្លារ ហើយ​និយាយថា វា​ជា​ក្តី​សុបិន​ក្លាយជា​ការពិត​។​

​នាង ហ្គី​សែ​ល (Giselle) អាយុ ១៩ ឆ្នាំ ដែល​រស់នៅ​សហរដ្ឋអាមេរិក​និយាយថា នាង​បានសម្រេច​ចិត្តនឹង​លក់​ព្រហ្មចារិយ៍​របស់​នាង​តាមរយៈ​វេ​ប​សាយ​ដែលមាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​ឈ្មោះថា Cinderella Escorts ។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា អ្នកដេញថ្លៃ​ខ្ពស់បំផុត​គឺ​អ្នកជំនួញ​ម្នាក់​មកពី​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែលមាន​តម្លៃ ២,៥ លាន​អ៊ឺ​រ៉ូ (២,៩ លាន​ដុល្លារ​អាមេរិក​) ខណៈពេលដែល​តារាភាពយន្ត​ហូលីវូដ​ម្នាក់​ត្រូវបាន​គេ​និយាយថា បាន​ដេញថ្លៃ​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ គឺ​ចំនួន ២,៤ លាន​អឺរ៉ូ (២,៨ លាន​ដុល្លារ​)​។​

​នាង ហ្គី​សែ​ល និយាយថា នាង​នឹង​ប្រើ​លុយ​នេះ​ដើម្បី​បង់ថ្លៃ​មហាវិទ្យាល័យ ទិញ​ផ្ទះ​ថ្មី និង​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​និយាយថា “​ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​បានសម្រេច​ចិត្ត​លក់​ព្រហ្មចារិយ៍​របស់ខ្ញុំ​តាមរយៈ​វេ​ប​សាយ Cinderella Escorts ។ ខ្ញុំ​មិនដែល​សុបិន​ថា​ការដេញថ្លៃ​នឹង​កើនឡើង​ខ្ពស់​បែបនេះ​ទេ ហើយ​យើង​បានឃើញ​ឡើងដល់​ទៅ ២,៥ លាន​អឺរ៉ូ​។ នេះ​ជា​ក្តី​សុបិន​ក្លាយជា​ការពិត​។​

​នាង ហ្គី​សែ​ល បាន​និយាយថា នាង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការបញ្ចេញ​កំហឹង​មកលើ​ស្ត្រី ដែល​លក់​ព្រហ្មចារិយ៍ ដោយ​នាង​រៀបរាប់ថា វា​គ្រាន់តែ​ជា “​ទម្រង់​នៃ​ការរំដោះ​ខ្លួន​ឱ្យមាន​សេរីភាព​ប៉ុណ្ណោះ​”៕ ដោយ៖ កញ្ញាដាលីស

នាង ហ្គី​សែ​ល លក់​ព្រហ្មចារិយ៍​បាន​ជិត ៣ លាន​ដុល្លារ