តារា​បង្ហាញ​ម៉ូត​អាយុ ២១ ឆ្នាំ​រូបនេះ​គឺជា​ជនជាតិ​ហ្វីលីពីន​ដំបូង​គេ ដែល​បាន​ដើរ​ម៉ូត​ឱ្យ​ក្រុមហ៊ុន Victoria’s Secret

1208
ចែករម្លែក
  • 10
    Shares

​តារា​បង្ហាញ​ម៉ូត​វ័យ ២១ ឆ្នាំ​រូបនេះ​បានក្លាយ​ទៅជា​ជនជាតិ​ហ្វីលីពីន​ទីមួយ​ដែល​ដើរ​ម៉ូត​នៅក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ដែល​គេ​ចង់​មើល​បំផុត​នៅលើ​ពិភពលោក គឺ​កម្មវិធី​បង្ហាញ​ម៉ូត Victoria’s Secret Fashion Show នៅក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី ៨ ខែវិច្ឆិកា​។​

​នាង កែ​សី មឺ​រីត (Kelsey Merritt) ដែលជា​និស្សិត​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​នៅ​សាកលវិទ្យាល័យ Ateneo de Manila នឹង​ក្លាយជា​តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន​ផលិត​ខោអាវ​ទ្រនាប់ Victoria’s Secret ដែល​គេ​មើល​រាប់រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក នៅពេល​កម្មវិធី​ដើរ​ម៉ូត​នេះ​នឹង​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​លើ​ពិភពលោក​នៅ​ថ្ងៃទី ២ ខែធ្នូ​។​

​នាង​បាន​ប្រាប់​ទស្សនា​វ​ដ្តី Teen Vogue នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​បានចេញ​ផ្សាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​យ៉ាង​ដូច្នេះ “​វា​ហាក់បីដូចជា​សុបិន​”​។ ហើយ​ប្រទេសមួយ​ដែល​វក់វី​នឹង​ការប្រឡង​បវរកញ្ញា គឺ​ហួស​ពី​យល់ស្រប​ចំពោះ​រឿងនេះ​ទៅទៀត​។​

​សព្វថ្ងៃ កម្មវិធី​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Victoria’s Secret គឺមាន​ប្រជាប្រិយភាព​ជាង​ការប្រឡង​បវរកញ្ញា ដោយ​ចាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ជាង ១០០ ជាពិសេស​បំផុសទឹកចិត្ត​ក្នុងចំណោម​យុវវ័យ​នៅលើ​ពិភពលោក​ដែល​ប្រាថ្នា​ចង់បង្ហាញ​ម៉ូត​ក្នុង​ឈុត​ខោអាវ​ទ្រនាប់​របស់​ម៉ាក​យីហោ​ល្បី​មួយ​នេះ​៕  ដោយ៖ កញ្ញាដាលីស

នាង កែ​សី មឺ​រីត នឹងត្រូវ​មនុស្ស​រាប់រយ​លាន​នាក់​មើលឃើញ នៅពេល​កម្មវិធី​ដើរ​ម៉ូត​របស់ Victoria’s Secret ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នៅ​ប្រទេស​ចំនួន ១៩០ លើ​ពិភពលោក​នៅ​ថ្ងៃទី​២​ធ្នូ