តារា​បង្ហាញ​ម៉ូត ពីង រ៉ូ​ហ្សា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វេជ្ជបណ្ឌិត BEAT RICHNER

581

ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​បង្ហាញ​ម៉ូត​សិច​ស៊ី កញ្ញា ពីង រ៉ូ​ហ្សា បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​តារា​ល្បី​ជាច្រើនរូប ដែល​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​

​កញ្ញា ពីង រ៉ូ​ហ្សា ដែល​សមា​ជិ​ក្រុម​តារា​បង្ហាញ​ម៉ូត Cambodia Super Model បាន​ថ្លែងឱ្យដឹងថា មរណភាព​របស់លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER នេះ មិន​គ្រាន់តែ​ជាការ​បាត់បង់​ស្ថាបនិក​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​មួយរូប​នោះទេ គឺជា​ការបាត់បង់​ធនធាន​ឥស្សរជន​មួយរូប ហើយក៏​ជាការ​បាត់បង់​ដ៏​ធំធេង សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា និង​ជាការ​បាត់បង់​វេជ្ជបណ្ឌិត​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​នូវ​អ្វីៗ​គ្រប់បែបយ៉ាង ទាំង​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ស្ទើរ​មួយជីវិត ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​ប្រជាជន​កម្ពុជា ក្នុងការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​រាប់លាន​នាក់ អស់​រយៈកាល​ជាច្រើន​ឆ្នាំកន្លងមក​។

​ជា​តារា​ល្បី​ដែលមាន​អ្នក​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ច្រើ​នោះ នាង​បាន​ថ្លែងថា នាង​និង​សមាជិក​សុំ​ធ្វើការ​បួងសួង​ដល់​វិញ្ញាណក្ខន្ធ របស់លោក​វេជ្ជបណ្ឌិត Beat Richner សូម​ឲ្យ​បាន​ទៅ​សោយសុខ​ក្នុង​ទី​បរម​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​សូមបញ្ជាក់ថា កញ្ញា ពីង រ៉ូ​ហ្សា ជា​តារា​វ័យក្មេង​ម្នាក់​ដែល​មហាជន​ចាប់អារម្មណ៍​ទាំង​រូប​សម្រស់ និង​សមត្ថ​ភាពជា​ពិធី​ការិនី​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​។ ជាពិសេស​ទាំង​រូប​សម្រស់ និង ស្ទា​យ​របៀប​រស់នៅ​យ៉ាង​ស៊ីវីល័យ​ជាមួយ​ភាព​សិច​ស៊ី​នោះ ត្រូវបាន​អ្នកគាំទ្រ ឬ បុរសៗ​ជាច្រើន​ចាប់អារម្មណ៍​តាម​ស្រលាញ់​នាង​មិនចេះ​ឈប់​មិនចេះ​ឈរ​ឡើយ​។

​តារា​បង្ហាញ​ម៉ូត​សិច​ស៊ី​រូបនេះ កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុង​កម្មវិធី​កម្សាន្ត និង​រក្សា​សម្រស់​របស់​គ្លីនិក​ផ្កាយ​ប្រាក់ ក្នុង​ម៉ោង​ទូរទស្សន៍​8HD​។ សម្រាប់​តារា​សិច​ស៊ី​រូបនេះ បើ​និយាយ​លើ​ហ្វេ​ស​ប៊ុ​ក​វិញ គឺ​និយម​បញ្ចេញ​ភាព​សិច​ស៊ី ដែលមាន​ប្រុសៗ​ជាច្រើន​ដល់​ថ្នាក់​តាម​លង់​ស្រលាញ់ ប៉ុន្តែ​នាង​មិន​ចាប់អារម្មណ៍​ឡើយ​គិតតែ​រឿង​ការងារ​ប៉ុណ្ណោះ​។ សម្រាប់​ប្រជាប្រិយភាព​មួយទៀត​នោះ នាង​ជា​អ្នកសិល្បៈ​ម្នាក់​ដែល​ចូលចិត្ត​ការងារ​សង្គម ចុះជួយ​និង​ចែក​អំណោយ​ជូន​អ្នកក្រីក្រ​អ្នក​ខ្វះខាត​ជាច្រើន​កន្លងមក​៕ ល​