នាងបច្ចុប្បន្នកំពុងទាក់ទងជាមួយតារាបាល់ទាត់អាល្លឺម៉ង់ ខេវិន ត្រាប់។ ហើយ នាង អ៊ីហ្សាបេត ហ្គូឡេត បានបង្ហាញក្តីស្រឡាញ់របស់នាងយ៉ាងខ្លាំងចំពោះការប្រកួតបាល់ទាត់ ខណៈនាងស្រែកអបអរយ៉ាងសប្បាយរីករាយនៅឯការប្រកួតរវាងសែប៊ី និង ប្រេស៊ីល កាលពីថ្ងៃពុធទី ២៧ មិថុនា។
តារាបង្ហាញម៉ូតរបស់ក្រុមហ៊ុន Victoria Secret កើតនៅប្រេស៊ីលរូបនេះ មើលទៅសិចស៊ីណាស់ក្នុងឈុតខោសរសៃៗ ឃើញខោទ្រនាប់លើគោក ខណៈដែលនាងឈរថតរូប។
នាងបានពាក់អាវលឿនប្រេស៊ីលអមជាមួយខោសិចស៊ីរបស់នាង ដែលមើលទៅឃើញរឹបដើមទ្រូងគួរឱ្យចាប់អារម្មណ៍។
គួររំលឹកថា ប្រេស៊ីលបានឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះសែប៊ី ខណៈអាល្លឺម៉ង់ហាលអាវដោយសារចាញ់កូរ៉េខាងត្បូង ២-០៕ ដោយ៖ កញ្ញាដាលីស