តារា​បាល់ឱប អូ​ឌែ​ល បេ​ក​ឃេ​ម ជូ​នៀ ក្លាយជា​កីឡាករ​ស៊ីថ្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ NFL បន្ទាប់ពី​ចុះ​កុងត្រា ៦ ឆ្នាំ​តម្លៃ ៩៥ លាន​ដុល្លារ​ជាមួយ​ក្លិប New York Giants

1045
ចែករម្លែក

​កីឡាករ​បាល់ឱប អូ​ឌែ​ល បេ​ក​ឃេ​ម ជូ​នៀ (Odell Beckham Jnr) បាន​ក្លាយជា​កីឡាករ​ស៊ីថ្លៃ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ​បាល់ឱប​ជាតិ​អាមេរិក NFL ក្រោយពី​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​តម្លៃ ៩៥ លាន​ដុល្លារ​ជាមួយ​ក្លិប New York Giants ។​

​ក្លិប Giants បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​សីហា​ថា កីឡាករ​បាល់បោះ​ឆ្នើម​ប្រចាំឆ្នាំ ៣ សម័យកាល​រូបនេះ​បាន​យល់ព្រម​បន្ត​នៅ​ជាមួយ​ក្លិប ៦ រដូវ​កាល​ទៀត ជាមួយ​ប្រាក់ចំណូល​សុទ្ធ ៦៥ លាន​ដុល្លារ​ត្រូវបាន​ធានា​សម្រាប់​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ​។​

​អ្នកចាត់ការ​ទូទៅ​លោក ដេ​វ ជែ​ន​ថ​ល​មែន បាន​និយាយថា “​យើង​មាន​គាត់ រហូតដល់​គាត់​មាន​អាយុ ១០៨ ឆ្នាំ​ឯណោះ​។ ខ្ញុំ​មិនដែល​បារម្ភ​ថា​តើ​យើង​អាចឱ្យ​គាត់​ចុះ​កិច្ចព្រមព្រៀង​បាន​ឬ​អត់​នោះទេ​។ ខ្ញុំ​ពិតជា​រីករាយ ព្រោះ​ការសម្រេចចិត្ត​ចុះ​កុងត្រា​គឺ​ពុំមាន​ភាគី​ណាមួយ​បង្ខំ​ភាគី​ណាមួយ​នោះទេ លុះត្រាតែ​ទឹក​ប៊ិក​ហួត​ថ្នាំ​ជិត​អស់ ទើបត្រូវ​បង្ខំ​ចុះកិច្ចសន្យា​ឱ្យបាន​ប្រ​ញ៉ាប់​។ វា​ជា​កិច្ចព្រមព្រៀង​ដ៏​យុត្តិធម៌​”​។

​កិច្ចសន្យា​តម្លៃ ៩៥ លាន​ដុល្លារ​របស់​បេ​ក​ឃេ​ម​គឺ​វ៉ា​ដាច់​កិច្ចសន្យា​តម្លៃ ៨២,៥ លាន​ដុល្លារ​របស់​កីឡាករ ម៉ៃ អ៊ី​វ៉ាន់ ជាមួយ​ក្លិប Tampa Bay Buccaneers៕ ដោយ៖ កញ្ញាដាលីស

អូ​ឌែ​ល បេ​ក​ឃេ​ម ជូ​នៀ ក្លាយជា​តារា​បាល់បោះ​ស៊ីថ្លៃ​បំផុត​ក្នុង​ក្របខ័ណ្ឌ​បាល់ឱប NFL