តារា​ប្រណាំង​ម៉ូតូ​ថៃ​អះអាងថា​ខ្លួន​មិនមាន​កំហុស​ចំពោះ​ការលាង​លុយ​គ្រឿងញៀន​ទេ​

416

​តារា​ប្រណាំង​ម៉ូតូ អាកា​រ៉ា​គីត “​បិ​ន​រេស​ស៊ី​ង​” វរ​រូ​ច​ចា​រឿន​ដែ​ត និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​សារភាពថា​មិនមាន​កំហុស​ទេ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​សីហា​ក្នុងករណី​លាងលុយកខ្វក់​ដ៏​ល្បី​មួយ​ដែល​បាន​ជំនុំជម្រះ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​នៅ​សង្កាត់​រាជា​ដាក់​ភិ​សេក​របស់​ទីក្រុង​បាងកក​។​

​ចៅក្រម​តុលាការ​បានកំណត់​ការឡើង​សនា​ការ​ចំនួន ១៤ វគ្គ​ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ២៥ ខែកក្កដា​ឆ្នាំ ២០១៨ ដើម្បី​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ចំនួន ២០ នាក់​របស់​រដ្ឋអាជ្ញា និង​សាក្សី ១៧ នាក់​របស់​ជនជាប់ចោទ​។​

​លោក​អាកា​រ៉ា​គីត​អាយុ ៣០ ឆ្នាំ សាន​សឺ​ន រ៉ា​សា​ណុន អាយុ ២៥ ឆ្នាំ និង អាង​ស៊ូ​ផន អ៊ី​ន​ណា អាយុ ២៩ ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​លាង​លុយ​គ្រឿងញៀន​និង​ឃុបឃិត​ជាមួយ​ជនសង្ស័យ​ឈ្មោះ ណាត​តា​ផុន ណាក់​ខាំ អាយុ ៣១ ឆ្នាំ និង​អ្នក​ដទៃទៀត​ក្នុងការ​លាងលុយកខ្វក់​ជំនួសមុខ​ឱ្យ​មេ​គ្រឿងញៀន​ឡាវ ឈ្មោះ សាយ​សា​ណា កែវ​ពី​ម​ផា អាយុ ៤២ ឆ្នាំ​។​

​ភរិយា​តារាភាពយន្ត​នាង ណា​ផា​ផា ផាត់ តាន់​ត្រា​គុល ក៏​នៅ​តុលាការ​ផងដែរ​ជាមួយនឹង​កូនប្រុស​អាយុ​ប្រាំ​ខែ​និង​សាច់ញាតិ​របស់​ពួកគេ​ដើម្បី​ផ្តល់​ការគាំទ្រ​ខាង​ស្មារតី​។ ប្តី​ប្រពន្ធ​ទាំងពីរ​នេះ​បាន​ស្រក់​ទឹកភ្នែក​នៅពេលដែល​ពួកគេ​មើលគ្នា​នៅក្នុង​បន្ទប់​សវនាការ​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​អាកា​រ៉ា​គីត ត្រូវបាន​គ្រួសារ​របស់គាត់​បានឃើញ​មុខ ចាប់តាំងពី​ការដាក់​ពាក្យសុំ​នៅក្រៅ​ឃុំ​របស់គាត់​កាលពី​ថ្ងៃទី ២៦ ខែឧសភា​ត្រូវបាន​បដិសេធ​ហើយ​គាត់​ត្រូវបាន​គេ​នាំយកទៅ​ឃុំខ្លួន​។ លោកស្រី​សាន​សឺ​ន និង អាង​ស៊ូ​ផន ដែលមាន​ផ្ទៃពោះ ក៏ត្រូវ​បាន​គេ​ឃុំឃាំង​ដែរ ហើយ​បាន​ជួប​ជាមួយ​សាច់ញាតិ​របស់​ពួកគេ​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​។​

​អ្នក​ទាំងបី​ត្រូវបាន​ចោទប្រកាន់ថា​បាន​បើក​គណនី​ធនាគារ​ដើម្បី​រក្សាទុក​និង​ផ្ទេរ​លុយ​ទៅឱ្យ​អ្នក​ផ្សេងទៀត​នូវ​លុយ​ថ្នាំញៀន​សរុប​ចំនួន ១១ លាន​បាត តាម​ការបញ្ជា​របស់លោក​ណាត​តា​ផុន ចំនួន ៥៣ លើក​។ អាកា​រ៉ា​គីត​ក៏​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​ប្រាក់​ពី​ឈ្មោះ​ណាត​តា​ផុន ដើម្បី​ទិញ​ឡាន​ម៉ាក Lamborghini និង​ម៉ូតូ​ដែលមាន​តម្លៃ​ថ្លៃ​ផងដែរ​។​

​នៅក្នុង​បន្ទប់​សវនាការ​មួយ​ផ្សេងទៀត​ក្នុងពេល​តែមួយ​នោះដែរ លោកណាត​តា​ផុន​បាន​សារភាពថា​មិនមាន​ទោស​ពីបទ​លាង​លុយ​និង​ការជួញដូរ​គ្រឿងញៀន​ទេ​ក្នុងអំឡុង​សវនាការ​ពិនិត្យ​ភស្តុតាង​លើកដំបូង​របស់លោក​។​

​ចៅក្រម​បាន​ពន្យារពេល​នៃ​ការ​ពិនិត្យឡើងវិញ​នូវ​ភស្តុតាង​ទៅ​ថ្ងៃទី ២ ខែតុលា​វិញ​តាម​សំណើ​របស់​រដ្ឋអាជ្ញា​ព្រោះ​ពួកគេ​មានបំណង​នាំ​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ថេប​ប្រាសាត តូ​យ៉ា​ម​ចូលក្នុង​សំណុំរឿង​នេះដែរ​។ ថេប​ប្រាសិត​ត្រូវបាន​ចាប់ខ្លួន​ហើយនឹង​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃទី ១៧ ខែសីហា​៕ ដោយ៖ កញ្ញាដាលីស

តារា​ប្រណាំង​ម៉ូតូ អាកា​រ៉ា​គីត “​បិ​ន​រេស​ស៊ី​ង​” វរ​រូ​ច​ចា​រឿន​ដែ​ត (​ឆ្វេង​)