តារា​មួយក្រុម​យក​អំណោយ​ចែកជូន​កុមារ​នៅ​អង្គការ​គ្រួសារ​ថ្មី

1490
ចែករម្លែក

(​ភ្នំពេញ​)៖ ដើម្បី​ផ្តល់​ភាព​ស្និទ្ធ ស្នាល ជាមួយនឹង​កុមារ​ពិការភ្នែក និង គ ថ្លង់​មួយចំនួន​តារាចម្រៀង និង​តារា សម្តែង​មួយក្រុម​បាននាំគ្នា​យក​អំណោយ​ដែលមាន​សម្ភារៈ​សិក្សា​មួយចំនួន​ចែកជូន​កុមារ ទាំងនោះ​ក្នុងឱកាស​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ២០១៨ នៅ​អង្គការ​គ្រួសារ​ថ្មី នា​សង្កាត់​ភ្នំពេញ​ថ្មី​។
​ ​
​តារា​ចូលរួម​ក្នុង​កម្មវិធី​មនុស្ស ធម៌​ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ទិវា កុមារ​អន្តរជាតិ​នោះ មានដូចជា អ្នកនាង យុគ ចិន្តា , លោក កុល សុ​ភោ​រ​, លោក កុយ ស៊ី​ឌឿ​ន​, កញ្ញា ទេព បូ​ព្រឹក្ស​, លោក ជី ដេវីត​, អ្នកនាង លីន​ដា​, លោក ប៊ុត សា​រ៉ាវុធ​, លោក សុធា ពិសិដ្ឋ​, កញ្ញា កែវ ផល្លី​កា អ្នកនាង កា​ឆ​យ​, កញ្ញា វី ឌី​ណែ​ត​, និង​តារា​មួយចំនួនទៀត ។​
​ ​
​អ្នកនាង យុគ ចិន្តា បានឱ្យ ដឹងថា នេះ​ជាការ​ផ្តល់​ជូនអំណោយ​ជូន កុមារ​រៀនសូត្រ​នៅ​អង្គការ គ្រួសារ​ថ្មី​។ តាមរយៈ​ទឹកចិត្ត​នេះ ខាង​ក្រុមការងារ បាន​ចែកជូន​ជា​សៀវភៅ ប៊ិក និង​ថវិកា ចំនួន ប្រាំ​ពាន់​រៀល ដល់​សិស្ស​១៦០ នាក់ និង​លោកគ្រូ​-​អ្នកគ្រូ ៤៧​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២ ម៉ឺន​រៀល​។ បន្ថែម​ពីនេះ​សិល្បករ​បាន​ចូលរួម​ផ្តល់ ជូន​ថវិកា​បន្តិចបន្តួច​សរុប​មួយ​លាន រៀល ។​
​ ​
​អ្នកនាង​បន្តថា ក្រៅពី​ទទួល បាន​សម្ភារៈ​សិក្សា យើង​ក៏មាន​រៀបចំ​ជូន ជា​អាហារ​ថ្ងៃត្រង់​មួយពេល ជា​សម្លការី នំប៉័ង​ជូន​ក្មួយៗ​កុមារ គ ថ្លង់ ផងដែរ​។ គោលបំណង​ចង់​ផ្តល់​ជា​កម្លាំងចិត្ត​ជូន ដល់​ពួកគាត់​មិន​ទុក​ពួកគាត់​ចោល និង ចង់​លើកទឹកចិត្ត​ជូន​ប្អូនៗ ឱ្យ​ចេះ​តស៊ូ​ជីវិត​ខិតខំ​រៀនសូត្រ ធ្វើជា​មនុស្ស​ល្អ​ក្នុង សង្គម​ដែល​ត្រូវការ​ធនធានមនុស្ស ចេះដឹង​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​តទៅ ទៀត​។
​ ​
​សូម​រំលឹកថា​កម្មវិធី​នេះ រៀបចំ ឡើង​ដោយ​សិល្បករ​នៃ​សមាគម សប្បុរសធម៌ សម្តេច​តេ​ជោ ដោយមាន ការសហការ​ពី​តារា​សម្តែង​តារា ចម្រៀង​ជាច្រើន​ដួង ។ នេះ​គឺជា​ការស្ម័គ្រចិត្ត​ចូលរួម កិច្ចការ​ផ្នែក​សង្គម និង ភាពជា​មនុស្សធម៌​រប​ស់​ក្រុម​តារា​កម្ពុជា ៕ ដោយ​: បញ្ញា​សាស្ត្រ​

​តារា​មួយក្រុម​យក​អំណោយ​ចែកជូន​កុមារ​នៅ​អង្គការ​គ្រួសារ​ថ្មី (​រូប​ថ​តៈ បញ្ញា​សាស្ត្រ​)
​តារា​ជាច្រើន​ដួង បាន​យក​អំណោយ​ចែកជូន​កុមារ​នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុងឱកាស ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ២០១៨ (​រូប​ថ​តៈ ក្នុងឱកាស ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ២០១៨)

#