តារា​មួយរូប​អះអាងថា ជួប​រឿង​សយ​បាត់​រថយន្ត​ស្ទើរតែ​និយាយ​មិន​ចេញ​

162
ចែករម្លែក

ភ្នំពេញ​៖ តារា​កំប្លែង​ភេទ​ទី​៣​កញ្ញា យ៉េ​យ៉េ បានប្រកាសថា បាន​បាត់​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ហាយ​ឡេ​ន​ឌ៍រ កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ ។​​តារា​កំប្លែង ប្រចាំ​ទូរទស្សន៍​លេខ​៩ បានប្រកាសថា​សូម​បងប្អូន​មេត្តាជួយ​ផង​ដោយសារតែ​ប្អូន​របស់​នាង​បាន​បាត់​រថយន្ត តូ​យូ​តា ហាយ​ឡេ​ន​ឌ័​រ ស្លាក​លេខ​2AQ4327​។ ប្រសិនបើ​បងប្អូន​ប្រទះឃើញ​ជួយ​ទំនាក់ទំនង​មក​នាង ។​

​កញ្ញា យ៉េ​យ៉េ បាន​ប្រាប់ថា រថយន្ត ជា​របស់​ប្អូនប្រុស​របស់​នាង​បាន​បាត់​តាំង​ថ្ងៃ​ម្សិលមិញ​(​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩)​ដោយ​មិនដឹង​មូលហេតុ​ឡើយ​។​មុនពេល​បាត់​មុខ​នោះ​គឺ​រថយន្ត​បាន​ឈប់​ចត​នៅមុខ​វត្ត​បុ​ទុម​វ​ត្តី ជិត​អាគារ​ហុងកុង​សិន​ធឺ​ចាស់​។

ទាំង​ប្អូន​នាង​និង​ក្រុមគ្រួសា​របស់​នាង​ដេក​មិន​លក់​និង​និយាយ​លែង​ចង់​ចេញ​ឆ្ងល់​រថយន្ត​ចាក់សោរ​ត្រឹម​ហើយ​នៅ​គេ​លួច​យកទៅ​បាត់​គ្មាន​ស្រមោល​៕ ដោយ​:​បូ​រិ​ន​