តារា​ម៉ូ​ដែល​ថៃ​ល្បីៗ​ប៉ះគ្នា​ជាមួយ​ខ្មែរ​ឡើង​ផ្អើល​ផ្សារ​អ៊ី​អន ល្ងាច​នេះ​

422

(​ភ្នំពេញ​)៖​តារា​ម៉ូ​ដែល​២​ប្រទេស​ប៉ះគ្នា​ក្នុង​ព្រឹត្តិការណ៍ Thailand Fashion & Lifestyle 2017​ដែល​តារា​ម៉ូ​ដែល​ក្រុម​តារា​ថៃ​​ល្បីៗ​ប៉ះគ្នា​ជាមួយ​ខ្មែរ​ឡើង​ផ្អើល​ផ្សា​ទើប AEON MALL ខណៈ​ល្ងាច​នេះ​ថ្ងៃ​បញ្ចប់​នៃ​ការបង្ហាញ​ម៉ូត​ហើយ​។​

​ក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​មាន​វត្តមាន​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ចំនួន​៤ រូប និង​តារា​បង្ហាញ​ម៉ូដ​មកពី​ប្រទេស​ថៃ ចំនួន​៣ រូប​។ ក្នុងចំណោម​តារា​ថៃ​ទាំង​៣​រូប មាន​២​រូប​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ​ព្រមទាំង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​ថៃ​គឺ កញ្ញា ធិ​សា​ណាត សន​សឹក និង កញ្ញា សុ​ផា​ផន ម៉ា​លិ​សន ។​

​តារា​ទាំងពីរ​ប្រទេស​ខាងលើ បាន​ដើរ​បង្ហាញ​ម៉ូដ​ជាមួយ​សំលៀកបំពាក់​យ៉ាង​ស្រស់ស្អាត ដែល​បាន​រចនា​ម៉ូដ​និង​កែច្នៃ​ពី​អ្នកជំនាញ​មក​​ពី​ប្រទេស​ថៃ​រហូតដល់​៧​ម៉ូដ​។​

​អ្នករៀបចំ​កម្មវិធី Thailand Fashion & Lifestyle 2017 បានអោយដឹងថា “​កិច្ចការ​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ថៃ និង​កម្ពុជា យើងខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ដល់​ភាគី​ទាំងពីរ​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ធ្វើការ​រួមគ្នា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​វិ​និ​​យោគ​ទុន​រវាង​ថៃ​និង​កម្ពុជា ឲ្យ​ខ្លាំងខ្លា​លើសលុប​លើ​គ្រប់​វិស័យ​។ ជាពិសេស​វប្បធម៌​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​”​។​

​អ្នករៀបចំ​កម្មវិធី​ថ្លែង​បញ្ជាក់ថា កម្មវិធី​នេះធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ចំណង​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា និង​ថៃ ឲ្យ​បានយូរ​អង្វែង ដោយ​នាំចូល​ទំនិញ​ដែលមាន​គុណភាព​មក​ទីផ្សារ​កម្ពុជា​ព្រមទាំង​ម៉ូដ​សំលៀកបំពាក់​ដែល​រចនា​ម៉ូដ​យ៉ាង​ស្រស់​​ស្អាត​ពី​អ្នកជំនាញ​ថៃ និង​ស្វែ​រ​រក​ដៃគូ​ចែកចាយ​ផលិតផល​ល្បីៗ​មានគុណ​ភាព​៕​ដោយ បូ​រិ​ន​/sn