ចែករម្លែក

​នាង​តូច​ក៏​គួរឱ្យ​ស្រលាញ់​ម្នាក់​មកពី​ប្រទេស​រុស្ស៊ី ដែល​ត្រូវបាន​គេ​ចាត់ទុកជា “​ក្មេងស្រី​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​” ទទួលបាន​អ្នកគាំទ្រ ឬ follower យ៉ាងច្រើន​រហូតដល់​ទៅ ២២.០០០ នាក់​នៅតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram​។​

​កុមារី អា​លី​ណា យ៉ា​គូ​ប៉ូ​វ៉ា (Alina Yakupova) អាយុ ៦ ឆ្នាំ​ដែល​មកពី​ក្រុង​មូ​ស្គូ ក្លាយជា​តារា​ម៉ូ​ដែល​តាំងពី​អាយុ ៤ ឆ្នាំ ហើយ​បាន​សាង​ភាពល្បីល្បាញ​តាមរយៈ​ការបង្ហាញ​ម៉ូត​ឱ្យ​ប្រ៊ែ​ន​សម្លៀកបំពាក់​កុមារ​អ៊ីតាលី Monnalisa Kids ប្រ៊ែ​ន​សម្លៀក បំពាក់​កុមារ​រុស្ស៊ី Yudashkin kids និង Gloria Jeans​។

​តារា​ម៉ូ​ដែល​វ័យក្មេង ដែល​បាន​បន្ត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពិភពលោក​ដោយសារតែ​សក់​ពណ៌​ទង់ដែង​ដ៏​ទាក់ទាញ និង​ស្នាមញញឹម​ស្រស់ប្រិមប្រិយ​របស់​នាង​រូបនេះ​ក៏បាន​បង្ហាញមុខ​ក្នុង​ទស្សនាវដ្ដី​ម៉ូត​សម្លៀកបំពាក់​ល្បីៗ​ដូចជា Instyle និង Grazia ផងដែរ​។

ទំព័រ Instagram របស់​នាង​ដែល​តែងតែ​បង្ហោះ​រូប​ថ្មីៗ​របស់​នាង​បាន​បង្ក​ភាព​ជ្រួលជ្រើម​ក្នុងចំណោម​អ្នកគាំទ្រ​នៅ​ប្រទេស​ជាច្រើន​ដូចជា​អាល្លឺម៉ង់ កូ​ស្តា​រី​កា និង​សហរដ្ឋ​អាម៉េរិក ដែល​កម្រ​នឹង​អាក់ខាន​ក្នុងការ​ចុច Like និង​ខំ​មិន (Comment) លើ​រូប​របស់​នាង​៕ ប្រែ​សម្រួលៈ​ខុម​